ផ្ទុះការគាំទ្រនូវបទចម្រៀងចាស់ៗរបស់លោកកែវ វាសនា ដែលត្រូវបានគេយកមកច្រៀងឡើងវិញជាច្រើនបទ និងពិរោះខ្លាំងថែមទៀតផង…

ដូចដែលគ្រប់គ្នាបានដឹងហើយថា លោកកែវ វាសនា គឺជាតារាចម្រៀងម្នាក់ដែលមានភាពទាក់ទាញ ជាពិសេសសម្រាប់មិត្តៗយុវវ័យ គឺនិយមស្តាប់ចម្រៀងរបស់គាត់។ បើនិយាយពីចម្រៀងរបស់ដែលទទួលបានការគាំទ្រខ្លាំងនោះគឺ នៅពេលដែលគាត់ច្រៀងនៅផលិតកម្មសាន់ដេ ហើយគាត់បានចាកចេញ ប៉ុន្តែនៅពេលនេះគាត់បានត្រលប់មកវិញដោយបានចាប់ផ្តើមនូវសំនៀងបែបមនោសញ្ជេតនារបស់គាត់។

បើនិយាយពីបទចាស់ៗរបស់លោកដែលបានច្រៀងនៅសាន់ដេ កាលពីមុននោះគឺមានបទជាច្រើនពិតជាទទួលបានការគាំទ្រខ្លាំង ហើយបទចម្រៀងរបស់គាត់ជាច្រើនត្រូវបានគេយកមកច្រៀងឡើងវិញ ហើយថែមទាំងទទួលបានការគាំទ្រច្រើនទៀតផង អាចនិយាយបានថាចម្រៀងរបស់គាត់ត្រូវបានផ្ទុះឡើងវិញមានដូចជាបទ ចង់វិលរកសង្សារចាស់ និងស៊ូក្បែរដបស្រាព្រោះមិនចង់ពិការបេះដូងជាដើម។

ជាក់ស្តែងនៅពេលនេះយើងបាននាំយកបទចាស់ៗរបស់លោក ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីយុវវ័យ។ អាចនិយាយថាទាំងនេះជាចម្រៀងចាស់ៗរបស់លោកដែលធ្វើឱ្យគេបានស្គាល់រូបលោកផងដែរ៕ សូមទស្សនារូបភាព និងវីដេអូ៖