ពិតជាទាក់ទាញណាស់ តោះទៅលេងសៀមរាប! ក្រុងសៀមរាប រៀបចំភ្លើងលំអយ៉ាងស្រស់ត្រកាលដើម្បីអបអរសាទរបុណ្យចូលឆ្នាំសកល 2020…

សៀមរាប គឺជាខេត្តមួយដែលប្រជាជនខ្មែរបានចាត់ទុក្ខថាជាទឹកដីដ៏កំរ ជាដែនដីអច្ឆរិយៈដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភ័ណ្ឌពិភពលោកដ៏អស្ចារ្យ ដែលពោពេញទៅដោយភាពអច្ឆរិយៈ លើសពីនេះសៀមរាប ក៏សំបូរទៅដោយកន្លែងទាក់ទាញជាច្រើនដែលអាចទាក់យកចិត្តភ្ញៀវទេសចរណ៏ជាតិ និងអន្តរជាតិបានយ៉ាងស្រួល។

ជាក់ស្តែងមិនថាក្នុងឱកាសអ្វីនោះទេ ប្រជាជនកម្ពុជាបានរំពឹងគិតដល់ខេត្តសៀមរាប និងខេត្តកំពតផងដែរ។ តែសៀមរាប គឺជាខេត្តដែលមិនដែលរំលងនូវឱកាសពិសេសណាមួយឡើយ សៀមរាបតែងតែមានការរៀបចំពីអាជ្ញាធរដែនដី និងមន្ទីរទេសចរណ៏ដើម្បីរៀបចំតុបតែងលំអរតាមទីសាធារណៈផ្សេងៗ សម្រាប់ប្រជាជនមកកម្សាន្តលេងដោយក្តីរីករាយ។

លើសពីនេះមាន គណនីមួយបានចែករំលែករូបភាពជាច្រើនដែលមើលទៅពិតជាទាក់ទាញ និងស្រស់ស្អាតណាស់សម្រាប់ឱកាសបុណ្យចូលឆ្នាំសកលខាងមុខ ហើយគណនី មន្ទីរទេសចរណ៏ខេត្តសៀមរាប បានចែករំលែកបន្តថា៖ ក្រុងសៀមរាប រៀបចំភ្លើងលំអយ៉ាងស្រស់ត្រកាលដើម្បីអបអរសាទរបុណ្យចូលឆ្នាំសកល ២០២០ សូមភ្ញៀវជាតិ អន្តរជាតិចូលរួមឆ្លងឆ្នាំទាំងអស់គ្នានៅសៀមរាប។ សូមទស្សនារូបភាព៖