ហួសចិត្ត! ក្មេងប្រុសម្នាក់ជិះម៉ូតូលឿនដូចហោះ លុះប៉ូលិសជិះដេញទាន់ សួររកចុះសួរឡើងគឺមកពី …

ថៃ៖ ថ្មីៗនេះមានរឿងចាប់អារម្មណ៍យ៉ាងខ្លាំងនិងហួសចិត្តមួយ ក្រោយពីប៉ូលិសម្នាក់បានទិញនំខេកអោយក្មេងវ័យជំនង់ម្នាក់ ។ នេះបើយោងតាមគណនីយហ្វេសប៊ុករបស់ប៉ូលិស ដែលមានឈ្មោះថា Kanokpan Putthapong បានអោយដឹងថា យប់ថ្ងៃនោះគាត់បានឃើញក្មេងប្រុសខាងលើជិះម៉ូតូយ៉ាងលឿន ដោយមិនបានពាក់មួកសុវត្ថិភាព និងមិនមានស្លាកលេខ ។

ក្រោយមកលោកបានជិះដេញាតាមចាប់ ហើយពេលដែលដេញទាន់ ក្មេងប្រុសជំទង់នោះបានស្រក់ទឹកភ្នែក ហើយគាត់ក៏បានសួររកមូលហេតុ ។ ក្មេងប្រុសនោះក៏បានឆ្លើយទាំងទឹកភ្នែកថា គេទើបតែចេញពីខុនដូររបស់បងប្រុស ព្រោះថ្ងៃនេះជាថ្ងៃខួបកំណើតរបស់គេ ប៉ុន្តែគ្នាសមាជិកក្នុងគ្រួសារណាម្នាក់ចាំនិងខ្វល់នោះទេ ។

ក្រោយពីបានលឺដូចនេះហើយប៉ូលិសនោះបាន ប្រាប់ក្មេងប្រុសនោះអោយអង្គុយរងចាំនៅទីនោះ សិនមុននិងអនុញ្ញាតអោយត្រលប់ទៅផ្ទះវិញ ។ បន្តិចក្រោយមកប៉ូលិសនោះក៏បានត្រលប់មកវិញ ដោយនាំមកជាមួយនំខេកតូចមួយ ធ្វើអោយក្មេងប្រុសជំទង់នោះរំភើប និងស្រក់ទឹកភ្នែក ។ ក្រោយមកទៀតលោកប៉ូលិស បានបង្ហោះរូបភាពរបស់គាត់ជាមួយក្មេងប្រុសជំទង់នោះ ទៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយសរសេរថា៖«រីករាយថ្ងៃកំណើតប្អូនប្រុស! ឆ្នាំនេះ ប៉ូលិសទិញនំខេកឲ្យប្អូន»។ យ៉ាងណាមិញ ក្រោយពីរឿងរ៉ាវខាងលើ លោកប៉ូលិស Putthapong ទទួលបានការកោតសរសើរយ៉ាងខ្លាំង និងត្រូវបានចាត់ទុកជាប៉ូលិសដ៏គំរូទៀតផង៕