រន្ធត់ណាស់! អាធំបុកអាតូច បណ្តាលអោយមនុស្ស២នាក់បានស្លាប់ និង៥នាក់ផ្សេងទៀត រងរបួសធ្ងន់ ស្រាល នៅឯខេត្ត …

ហ្វេសប៊ុក៖ នេះបើយោងតាមគណីហ្វេសប៊ុកដែលមានឈ្មោះថា សុីម ចាន់សុី ដែលបានបង្ហោះពីករណីគ្រោះថ្នាក់ចរាចរណ៍មួយ អបជាមួយការសរសេររៀបរាប់ថា៖ «មនុស្ស២នាក់បានស្លាប់ និង ៥នាក់ផ្សេងទៀត បានរងរបួសធ្ងន់-ស្រាល ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងរវាងរថយន្ត និងរថយន្ត ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០៖៣០នាទីយប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១២០ និង១២១ ស្ថិតក្នុងភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាងរថយន្តម៉ាកសាំយ៉ុង ដឹកអ្នកដំណើរ ពាក់ស្លាកលេខភ្នំពេញ 2AA 3073 និងរថយន្តម៉ាក SCANIA ដឹកស៊ីម៉ង់ត៍ ពាក់ស្លាកលេខខាងមុខ ភ្នំពេញ 3E9532 ស្លាកលេខខាងក្រោយ ភ្នំពេញ 4A7116 បើកបរក្នុងទិសដៅបញ្រ្ចាសទិសគ្នា»៕