wow! នៅស្ងាត់ៗ ហ្វីលីពីនបានទិញមីស៊ីលស៊ុបភើរសូនិក ដែលមានលឿនបំផុតក្នុងលោក

បរទេស៖ កាសែតរុស្ស៊ីថ្ងៃនេះរាយការណ៍ថា ហ្វីលីពីនកំពុងស្ថិតនៅលើផ្លូវអន្តរជាតិលើកដំបូង ដែលនឹងក្លាយជាប្រទេសដំបូងបង្អស់មាន «ប្រាម៉ូស (Brahmos)» ដែលជាមីស៊ីលទំនើបលឿនបំផុតនៅលើពិភពលោក ដែលបង្កើតរួមគ្នារវាង ឥណ្ឌានិងរុស្ស៊ី ។

ប្រភពជិតនឹងកិច្ចពិភាក្សាជាមួយសារព័ត៌មានហិណ្ឌូស្ថាន ថែមស៍ ។ ប្រភពដដែលបានលើកឡើងថា ទីក្រុងញូវដែលីអាចនឹងផ្តល់ប្រាក់កម្ចីអនុគ្រោះដល់ទីក្រុងម៉ានីលសម្រាប់ការទិញមីស៊ីលនេះ ហើយប្រព័ន្ធមីស៊ីលនឹងត្រូវចំណាយប៉ុន្មាន អាស្រ័យលើបរិមាណដែលហ្វីលីពីននឹងធ្វើការបញ្ជាទិញ ។

កាលពីមុនកងទ័ពហ្វីលីពីនបានបញ្ជាក់ពីការចាប់អារម្មណ៍ក្នុងការទិញប្រព័ន្ធមីស៊ីលស៊ុបភើរសូនិក ដ៏ទំនើប ដើម្បីលើកកម្ពស់ការការពារឆ្នេរសមុទ្ររបស់ប្រទេសកាលពីខែតុលា និងប្រព័ន្ធប្រាម៉ួស ត្រូវបានបង្ហាញនៅក្នុងពិព័រណ៍អាវុធនៅទីក្រុងម៉ានីលកាលពីសប្តាហ៍មុន ។ របាយការណ៍នោះបាននិយាយថាឥណ្ឌានៅតែចរចាដើម្បីលក់មីស៊ីលប្រភេទដូចគ្នាទៅប្រទេសដទៃទៀតនៅអាស៊ីអាគ្នេយ៍ ក្នុងនោះរួមមានប្រទេសវៀតណាម ថៃ និង ឥណ្ឌូនេស៊ី ។

ប្រាម៉ូស គឺជាគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឥណ្ឌានិងរុស្ស៊ី ហើយត្រូវបានគេហៅថាជាមីស៊ីល«ផ្លេកបន្ទោរ»ដែលមានល្បឿនលឿនបំផុតក្នុងលោក វាអាចបាញ់ចេញពីដី និងត្រូវបានតំឡើងនៅលើយន្តហោះចម្បាំង នាវាចម្បាំង និងនាវាមុជទឹក ស្របពេលដែលបានធ្វើឱ្យកាន់តែប្រសើរឡើង ដែលអាចវាយប្រហារបាន ៥០០ គីឡូម៉ែត្រ ៕

ប្រភព៖ មតិអ្នក