ញាក់សាច់! រថយន្ត Bugatti មួយគ្រឿងបានមកដល់ទឹកដីកម្ពុជា ដែលមានតម្លៃ … (មានវីដេអូ)

ហ្វេសប៊ុក៖ កាលពីពេលថ្មីៗនេះមានរូបភាពរថយន្តមួយគ្រឿងដែលផ្ទុះការចែករំលែកជាច្រើន គឺរថយន្ត Bugatti ថ្មីមួយគ្រឿង ដែលរថយន្តនេះផងដែរនិងមកដល់ទឹកដីប្រទេសកម្ពុជានៅពេលខាងមុន ។

រថយន្តនេះផងដែរ គឺមិនដូចរថយន្តធម្មតានោះទេ គឺជាម៉ូដែលពិសេសមួយ ហៅថា Chiron Sport 110 Ans ហើយរថយន្តនេះត្រូវបានផលិតឡើងដើម្បីអបអរសាទរខួបលើកទី១១០ នៃការផលិតរថយន្ត Bugatti ដំបូងបង្អស់តាំងពីឆ្នាំ១៩០៩ ។

រថយន្តស្ព័រមួយរបស់បារាំងនេះផងដែរបំពាក់ម៉ាសុីន Quad-turbocharged ទំហំ ១៦សុីឡាំង មានកម្លាំង ១៤៧៩សេះ ហើយល្បឿនអតិបរមាដល់ទៅ ៤២០គីឡូម៉ែត្រក្នុងមួយម៉ោង ។ Bugatti Chion Sport 110 Ans នេះផលិតតែ២០គ្រឿងទេ នៅលើពិភពលោក ហើយវាមានតម្លៃចាប់ពី ៣ ២៦០ ០០០ដុល្លារនៅលើទីផ្សារបរទេស ៕

វីដេអូខាងក្រោម