ពិតជាប្រសើរណាស់! ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មត្តេយ្យសិក្សា​សហគមន៍​ ១២​កន្លែង​នៅ​ខេត្ត​កំពត និង​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង​មជ្ឈមណ្ឌល​ធនធាន​កុមារ​តូច

កាលពីពេលថ្មីៗនេះ មានការរៀបចំពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​មត្តេយ្យសិក្សា​សហគមន៍​ ១២​កន្លែង​នៅ​ខេត្ត​កំពត និង​ប្រកាស​ផ្សព្វផ្សាយ​លទ្ធផល​គម្រោង​មជ្ឈមណ្ឌល​ធនធាន​កុមារ​តូច ក្នុង​គោល​បំណង​ជួយ​ឲ្យ​កុមារ​តូចៗ​ នៅ​កម្ពុជា​ទទួល​បាន​សេវា​គាំទ្រ និង​អភិវឌ្ឍ​កុមារ​តូច​ពហុវិស័យ ឲ្យ​កុមារតូចៗ គ្រប់រូប​បានចូលរៀនធានាការអប់រំប្រកបដោយគុណភាព បរិយាប័ន្ន និង​សមធម៌។

ជាក់ស្តែងណាស់ ពិធី​សម្ពោធ​អគារ ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព​ ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​នៃ​ព្រះរាជាណាចក្រ​ជប៉ុន និង​លោក វ្លាសទីមីល តេសា ប្រធាន​ក្រុម​បេសសកម្ម​នៅ​កម្ពុជា​នៃ​សាធារណរដ្ឋ​ឆែក ដោយ​គ្រោង​នេះ​គាំ​ទ្រដោយ​រាជរដ្ឋាភិបាល​ជប៉ុន ​សាធារណរដ្ឋ​ឆែក និង​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង(AFD)។

ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្ដម​រដ្ឋមន្ត្រី ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​សប្បុរសជន ដែល​បាន​បរិច្ចាគ​ដី​ផ្ទាល់​ខ្លួន​សម្រាប់​សាង​សង់​មត្តេយ្យសិក្សា​សហគមន៍។​ សូមទស្សនារូបភាព៖