Wow! ទិដ្ឋភាពខ្លះៗខាងក្នុងរបស់គេហដ្ឋានថ្មីរបស់តារាចម្រៀងស្រី គឺកញ្ញា ពិសី …

ភ្នំពេញ៖ តារាចម្រៀងស្រី ដ៏ល្បីល្បាញ នៅតែអាចរក្សាកេរ្ត៍ឈ្មោះជាតារាជួរមុខ ប្រចាំផលិកម្មសាន់ដេ កញ្ញា សុខ ពិសី ថែមទាំងទទួលការចាប់អារម្មណ៍ពី ប្រិយមិត្តបានយ៉ាងច្រើនទៀតផង ។ លើសពីនេះ​ សុខ ពិសី ក៏ត្រូវបានហ្វេនៗនៅចាំតាមដានពីជីវិតក្រៅឆាក ដ៏ជោគជ័យនិងហ៊ឺហាស្ទើរតែគ្រប់ជំហ៊ានទៅហើយ ។

ជាក់ស្ដែងនៅពេលថ្មីៗនេះ តារាស្រីរូបនេះ បានបង្កភាពភ្ញាក់ផ្អើលដល់មិត្តៗក្នុងបណ្ដាញសង្គមយ៉ាងខ្លាំង ដោយរូបនាង បានបើកបង្ហាញទិដ្ឋភាពខាងក្នុង គេហដ្ឋានថ្មីមួយកន្លែង ដែលរៀបចំទើបតែហើយ ១០ភាគរយប៉ុណ្ណោះ ។ គេឃើញថាផ្ទះថ្មីរបស់ កញ្ញា សុខ ពិសី ពិតជាមើលទៅស្រស់ស្អាត និងមានតម្លៃកប់ពពកជាមិនខាន ។

ហើយអ្វីដែលរឹតតែពិសេសនោះគឺ ផ្នែកខាងក្នុងផ្ទះ មានការតុបតែងយ៉ាងទាក់ទាញ ដោយគ្រឿងសង្ហារឹមថ្លៃៗ យ៉ាងប្រណីត គួរឲ្យចង់រស់នៅខ្លាំងណាស់ នេះជាលើកទីមួយហើយដែល តារាចម្រៀងសម្លេងស្រទន់រូបនេះ ដាច់ចិត្តបង្ហាញពីទិដ្ឋភាពខាងក្នុងផ្ទះ របស់់ខ្លួនបែបនេះ ធ្វើឲ្យអ្នកគាំទ្ររំភើបជំនួស ។