ចុមថ្ងៃកប់! គ្រាន់តែផ្លែចេក មួយដែលគេយកទៅបិទនៅលើជញ្ជាំង និងបានដាក់តាំងក្នុងកម្មវិធីពិព័រណ៍សិល្បៈ មានតម្លៃ …

បរទេស៖ មានសិល្បករជនជាតិអុីតាលីម្នាក់បានយកចេកមួយផ្លែទៅបិទជាប់ជញ្ជាំង ហើយដាក់លក់ក្នុងតម្លៃ១២ម៉ឺនដុល្លារបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមនុស្សជុំវិញពិភពលោក ។ ចេកដែលបិទស្កុតជាប់ជញ្ជាំងនេះគឺជាស្នាដៃរបស់លោក Maurizio Cattelan ហើយគាត់បានដាក់ឈ្មោះឲ្យវាថា Comedian ។

ចេកមួយនេះគឺត្រូវបានដាក់តាំងក្នុងកម្មវិធីពិព័រណ៍សិល្បៈ Art Basel នៅក្នុងទីក្រុងម៉ៃអាមី ហើយកាលពីពេលថ្មីៗនេះ វាត្រូវបានគេយកចេញពីជញ្ជាំងនិងយកទៅញុំាផងដែរ ។ សិល្បករសំដែងមានសញ្ជាតិអាមេរិកដើមកំណើតហ្សកហ្ស៊ីលោក David Datuna បានបរិភោគចេកមួយផ្លែនេះ ហើយលោកបានបង្ហោះវីដេអូមួយក្នុង Instagram ជាមួយពាក្យពេចន៍មួយចំនួនថាលោកពិតជាពេញចិត្តការដាក់តាំងស្នាដៃសិល្បៈមួយនេះណាស់ ចំណែកឯផ្លែចេកនេះវិញក៏មានរសជាតិឆ្ងាញ់ដែរ ៕