ពិតជាគួរអោយអាណិតមែន! នាយ ទុយ ជួបទុក្ខធំ ប្អូនស្រីធ្លាក់ខ្លួនឈឺធ្ងន់ ជាជម្ងឺសាហាវទៀត

ជឿជាក់ថា ប្រិយមិត្តជាច្រើន ប្រាកដជាបានស្គាល់យ៉ាងច្បាស់ពី លោក អ៊ឹង រដ្ឋា ហៅនាយ ទុយ តាមរយៈអាជីពជាពិធីករ និងតែងលេចមុខក្នុង ខ្សែភាពយន្តល្បីៗជាច្រើនផងដែរ។

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ តារាប្រុសរូបនេះ បានជួបទុក្ខធំ ដោយប្អូនស្រីបង្កើតរបស់លោក បានធ្លាក់ខ្លួនគេងឈឺ លើគ្រែពេទ្យ ដោយសារតែជម្ងឺដ៏សាហាវ ដុះសាច់ក្នុងខួរក្បាល។

ជាមួយគ្នានេះដែរ យោងតាមហ្វេសប៊ុក ជាផ្លូវការរបស់នាយ ទុយ បានបង្ហោះរូបភាពជាច្រើនសន្លឹក មើលទៅប្អូនស្រីលោកពិតជាស្ថិតក្នុង ស្ថានភាពលំបាកណាស់ អមដោយសារមានអត្ថន័យកម្សត់អាន ហើយរំជួលចិត្តថា៖

«សូមម៉ែ ជួយថែរក្សាប្អូនស្រី ឲ្យបានសុខសប្បាយឆាប់ជាសះស្បើយ ត្រឡប់ទៅផ្ទះវិញ»។
តាមរយៈដំណឹង ដ៏ក្ដុកក្ដួលនេះផងដែរ បានធ្វើឲ្យហ្វេនៗទាំងអស់ បញ្ចេញអារម្មណ៍អាណិតគ្រប់គ្នា និងជូនពរឲ្យប្អូនស្រីរបស់នាយ ទុយ ឆាប់ជាសះស្បើយផងដែរ៕