ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣,៦០០នាក់ និង ក្រសួងសុខាភិបាល ចំនួន …

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលចំនួន ២,៥៨៨នាក់ ដែលបានធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ។

ឆ្លៀត​ក្នុង​ឱកាស​នេះដែរ​ សម្តេចតេជោ​ ហ៊ុន​ សែន​ បាន​មាន​ប្រសាសន៍​ឲ្យដឹង​ថា៖​ នៅក្នុងពេលអញ្ជើញថ្លែងសុន្ទរកថាទៅកាន់និស្សិតនៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល កាលពីព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ នៅកោះពេជ្យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសផ្តល់ក្របខណ្ឌដល់ក្រសួងពីរសម្រាប់ឆ្នាំ២០២០ គឺក្រសួងអប់រំយុវជន និងកីឡា ចំនួន ៣,៦០០នាក់ និង ក្រសួងសុខាភិបាល ចំនួន ១,៣០០នាក់ ។

ជាចុងក្រោយ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺសូមអោយនិស្សិតទាំងអស់ បន្តការខិតខំប្រឹងប្រែងលើវិស័យសុខាភិបាលនេះអោយបានរិតតែខ្លាំងទៀត ដើម្បីអោយកម្ពុជាសម្បូរធនធានមនុស្សប្រកបដោយវិជ្ជាជីវៈ និងសមត្ថភាពពិតប្រាកដ ហើយ សម្តេចតេជោ បានចូលរួមអបអរសាទរចំពោះជ័យលាភី និងអាណាព្យាបាលទាំងអស់ ដែលបានទទួលសញ្ញាបត្រនៅពេលនេះ នឹងសូមជូនពរអោយក្មួយៗ ទទួលបានការងារ និង ជោគជ័យថ្មីៗជាបន្តបបន្ទាប់ទៀត។