កូនស្រីបដិសេដស្នេហ៍ញឹកពេក ធ្វើអោយឪពុកប្រកាសស្វែងរកកូនប្រសារ បើបុរសណារៀបការជាមួយកូនស្រីគាត់ គាត់នឹងជួន …

ចិន៖ ថ្មីៗនេះមានរឿងរ៉ាវហួសចិត្តមួយបានកើតឡើងនៅឯខេត្ត Henan ប្រទេសចិន ដោឪពុកម្តាយបានប្រកាសថានិងអោយជ្រូកចំនួន៣០០ក្បាល ទៅបុរសណាម្នាក់ដែលបានរៀបការជាមួយកូនស្រីរបស់គាត់ ។ តាមប្រភពបានអោយដឹងថា កូនស្រីគាត់មានឈ្មោះថា Zhang Zhiyuan អាយុ២៤ឆ្នាំ ហើយនាងបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យកាលពី៣ឆ្នាំហើយ ហើយនាងក៏បានវិលត្រលប់មកស្រុកកំណើតវិញ ដើម្បីចិញ្ចឹមជ្រូកខ្មៅជាង ២០០០ក្បាល ។

នាងមានភារកិច្ចដាក់ចំណីអោយជ្រូក និងលាងសម្អាតជម្រកជ្រូក ហើយនាងតែងតែទៅផ្សារលក់សាច់ជ្រូក នាងពិតជារវល់យ៉ាងខ្លាំងគឺដោយសារតែតម្រូវការសាច់ជ្រូកមានការកើតឡើង ។ តាមប្រភពបានបន្តទៀតថា ក្រុមគ្រួសារនិងសាច់ញាតិរបស់នាង មិនពេញចិត្តអោយ Zhang Zhiyuan ធ្វើការក្នុងកសិដ្ឋាននោះទេ ព្រោះថានាងបានបញ្ចប់ការសិស្សានៅសាកលវិទ្យាល័យ ។

ពួកគាត់តែងតែរំពឹងថានាងអាចរស់នៅទីក្រុង និងមានការងារហើយមានប្រាក់ខែខ្ពស់ ។ នាង Zhang Zhiyuan បាននិយាយថា៖ «មនុស្សមួយចំនួនគិតថា ការចិញ្ចឹមជ្រូកជាការងារមិនសមរម្យ និងសាមញ្ញ តែសម្រាប់ខ្ញុំមិនបានគិតអីចឹងទេ។ តាមពិតទៅការចិញ្ចឹមជ្រូក មិនមែនជាជំនាញដែលខ្ញុំបានរៀនពីសាកលវិទ្យាល័យនោះទេ»

នាងបានបន្តទៀតថា៖ «មានបុរសជាច្រើននៅក្នុងភូមិ បានសារភាពសុំស្នេហ៍ប៉ុន្ដែនាងមិនព្រមឡើយ ។ សម្រាប់លក្ខណៈសម្បត្តិបុរសដែលនាងពេញចិត្តនោះ គឺនាងមិនរំពឹងអ្វីច្រើននោះទេ គ្រាន់តែអាចលើកទម្ងន់ជ្រូកពាក់កណ្ដាលរួចគឺបានហើយ »។ ដោយកូនបដិសេដញឺកញាប់ នេះហេតុធ្វើឲ្យឪពុកប្រកាសស្វែងរកកូនប្រសារ និងព្រមប្រគល់ជ្រូកចំនួន៣០០ក្បាល បើអាចយកបេះដូងនាងបាន ៕