សូមជួយស៊ែរផង! ដំណឹងប្រកាសរកបងប្អូនស្រី ដែលបានបាត់ខ្លួនពីផ្ទះអស់រយះពេល៣ ទៅ៤ខែហើយបើគិតត្រឹមថ្ងៃទី …

ហ្វេសប៊ុក៖ យោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា សុីម ចាន់សុី ដែលបានធ្វើបង្ហោះនិងបានសរសេររៀបរាប់ថា៖ «សូមជួយស៊ែរផង ដំណឹងប្រកាសរកបងប្អូន!ប្អូនស្រីម្នាក់បានបាត់ខ្លួនពីផ្ទះអស់រយះពេល៣ ទៅ៤ខែហើយបើគិតត្រឹមថ្ងៃទី១៤ ធ្នូ ២០១៩នេះ ដោយបាត់តាំងពីមុនរដូវបុណ្យភ្ជុំបិណ្ឌមកម្លេះ ។ ប្អូនស្រីដែលបាត់ខ្លួននោះមានឈ្មោះ កែម សុភា​ អាយុ២៤ឆ្នាំ បាត់ពេលនាងទៅធ្វើការ នៅក្រុងសៀមរាប ។

បើប្អូនស្រីបានឃើញការប្រកាសនេះហើយសុំប្អូនឆាប់ទាក់ទងទៅក្រុមគ្រួសារផងព្រោះពួកគាត់កំពុងតែមានក្ដីបារម្មណ៍ខ្លាំងដោយទន្ទឹងមើលផ្លូវពីមួយថ្ងៃទៅមួយថ្ងៃព្រោះតែបាត់ប្អូនជាសមាជិកដ៍ល្អក្នុងគ្រួសារ ។ ឬបងប្អូនប្រជាពលរដ្ឋ បងៗសមត្ថកិច្ចណាបានប្រទះឃើញប្អូនស្រីដែលមាភិនភាគដូចក្នុងរូបថតខាងក្រោម សុំជួយទំនាក់ទំនងទៅកាន់ក្រុមគ្រួសារនាងផងតាមរយះទូរស័ព្ទ Tel៖ 012 234 154/ 086 684 866 សូមអគុណ!» ៕