Wow គួស្នេហ៍ «ទីតានិក» នៅតែជួបគ្នា ទោះក្នុង ឬ ក្រៅរឿងក៏ដោយ គឺដោយសារតែ …

បរទេស៖ ប្រិយមិត្តប្រាដកជាធ្លាប់មើលរឿង «ទីតានិក (Titanic) ឬ បេះដូងមហាសមុទ្រ» សេចក្តីស្នេហាដ៏ផ្អែមត្រជាក់ លន្លង់លន្លោច រវាង រ៉ូស និង ជេក បានដិតដាមក្នុងចិត្តទស្សនិកជនរហូតមកទល់ពេលនេះ ប៉ុន្តែឥឡូវសម្ព័ន្ធមេត្រីក្នុងជីវិតពិតរបស់គូនេះ គឺតារាហូលីវូដ ខេត វីនស្លេត ដើរតួជានាង រ៉ូស និង លីអូណាដូ ឌីកាព្រីយ៉ូ ដើរតួជា ជេក នៅតែជាដៃគូពិសេសក្នុងការសម្តែងរឿងជាថ្មីជាមួយគ្នាដែលមហាជននាំគ្នានិយាយថា គូព្រេងមិនព្រាត់ ទោះគូចេញពីខ្សែភាពយន្តក៏ដោយ ។

ថ្មីៗនេះសារព័ត៌មាន Daily Mail បានបញ្ចេញរូបភាពគូនេះនៅជាមួយគ្នាក្បែរអាងទឹក ដែលជាពេលនាង ខេត បានធ្វើដំណើរទៅលើកទឹកចិត្ត និងគាំទ្រដល់មិត្តស្នេហ៍ដ៏ល្អបំផុតរបស់នាងគឺ ឌីកាព្រីយ៉ូ ក្នុងកម្មវិធីមូលនិធិបរិស្ថាន ដែល ឌីកាព្រីយ៉ូ រៀបចំឡើងនៅប្រទេសបារាំងកាលខែកក្កដាកន្លងទៅ ។ ក្នុងរូបភាពនេះ គូទាំងពីរជួបគ្នានៅប្រទេសបារាំង ក្នុងពេលដែល ខេត ស្លៀកឈុតប៊ីគិនី ឯ ឌីកាព្រីយ៉ូ ស្លៀកខោលីអូ ដើរជាមួយគ្នាដោយមិនខ្វល់នឹងកែវភ្នែកមហាជន ៕

ប្រភព៖ មតិអ្នក