Wow! លោកខេមរៈ សិរីមន្ត និយាថា «មកធ្វើការផង ជូនភរិយាដើរផង ទាល់តែឆ្លៀតបន្តិចទើបបាន ឥឡូវមកដល់ …

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាស្គាល់កំពូលតារាចម្រៀង ខេមរៈ សិរីមន្ត បានធ្វើឲ្យហ្វេនៗតាមដានពី ជីវិតគ្រួសារ ដ៏ពោរពេញដោយសុភមង្គលជាមួយភរិយា និងកូនៗផងដែរ។ តារាប្រុសរូបនេះ តែងតែបង្អួតពី សកម្មភាពស្វីតៗ ក្នុងបណ្ដាញសង្គម ជាមួយភរិយាជាប្រចាំ ខណៈពេលដែលកូនៗ កាន់តែធំធាត់ ។

ប៉ុន្តែកាលពីមុននេះបន្តិច ខេមរៈ សិរីមន្ត បានបង្កភាពភ្ញាក់ផ្អើលជាថ្មី តាមរយៈរូបភាពជាច្រើនសន្លឹក អបជាមួយការសរសេរថា៖ «មកធ្វើការផងជូនភរិយាដើរផងទាល់តែឆ្លៀតបន្តិចទើបបាន ឥឡូវមកដល់ប៉ារីសហើយបាទ បងប្អូនពូមីងចាំទទួលផង » ។ ហើយតាមរយៈរូបភាពប៉ុន្មានសន្លឹកនោះដែរ គេឃើញថាសម្រស់របស់ គូស្វាមីភរិយាមួយគូនេះ ពិតជាស៊ីគ្នា និងមើលទៅផ្អែមល្ហែម គួរឲ្យច្រណែនណាស់ ៕