សាហាវណាស់! ក្មេងស្ទាវជិះម៉ូតូ៥គ្រឿង ដេញវាយម៉ូតូ១គ្រឿង បណ្តាលអោយស្លាប់ម្នាក់ និងម្នាក់ទៀតរបួសធ្ងន់ នៅឯ …

ភ្នំពេញ៖ កាលពីម៉ោង៩ និង៤០នាទីយប់ថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៩ ដែលស្ថិតនៅមុខស្ថានទូតថៃ នៅតាមផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន មានការណីក្មេងស្ទាវដេញកាប់គ្នា ហើយបណ្តាលអោយស្លាប់មនុស្ស និងម្នាក់ទៀតរងរបួសធ្ងន់ ។

តាមប្រភពបានអោយដឹងថា មុនពេលកើតហេតុគេឃើញក្មេងស្ទាវមួយក្រុមជិះម៉ូតូឌុបគ្នា ៤ទៅ៥គ្រឿង មិនចាំម៉ាក ដេញវាយយុវជនពីរនាក់ តាមបណ្តោយផ្លូវកើតហេតុពីជើងទៅត្បូង ។ ពេលនោះផងដែរជនរងគ្រោះបានស្រែកថាចោរៗ ហើយភ័យពេកក៏ដួលម៉ូតូ ក៏ត្រូវក្រុមជនសង្ស័យវាយបណ្តាលអោយស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់ ។

អ្នករងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកសាកសពយកទៅតម្កល់នៅវត្ត រង់ចាំធ្វើកោសល្យវិច័យ ។ សម្ភារបន្សល់ទុកនៅកន្លែងកើតហេតុមាន៖ កាំភ្លើងមួយដើមម៉ាក K59, ម៉ូតូម៉ាក Beat ពណ៍សលាយក្រហម ស្លាកលេខ ពោធិ៍សាត់ 1I-8728 ។ ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងយកវត្ថុតាង ទៅរក្សាទុក ដើម្បីធ្វើការស្រាវជ្រាវបន្ត ដោយមិនទាន់អាចបញ្ជាក់ទេថា ករណីនេះបណ្តាលមកពីអ្វី ។ ជនរងគ្រោះ នៅពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ ៕