បរទេស៖ កូនស្រីរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង គឺលោកស្រី ណូ សូយ៉ុង អាយុ ៥៨ ឆ្នាំ បានប្តឹងបែងចែកទ្រព្យសម្បត្តិពីប្តីរបស់នាង ពីលោក ឆ្វេ តេវ៉ុន (Choi Tae-won) អាយុ ៥៨ ឆ្នាំ ជាប្រធាន SK Group ផ្នែកអាជីវកម្មដ៏ធំទី ៣ របស់កូរ៉េខាងត្បូង នូវភាគហ៊ុន ៤២,៣% របស់ SK Hoding Co ជាក្រុមហ៊ុនកាន់កាប់ហ៊ុនដែលមានតម្លៃ ១.២០០ លានដុល្លារ ។
ប្រសិនជាការប្តឹងបែងចែកទ្រព្យសម្បត្តិជាការពិតមែននោះ វានឹងធ្វើឱ្យលោកស្រី ណូ ក្លាយជាម្ចាស់ភាគហ៊ុនធំលំដាប់ទី ២ នៅក្នុងក្រុមហ៊ុន SK Group បន្ទាប់ពីលោក ឆ្វេ ។ លោកស្រី ណូ បានបង្ហោះនៅលើហ្វេសប៊ុក បន្ទាប់ពីការលែងលះចុងក្រោយថា មូលហេតុដែលពួកគេឈប់លែងលះអស់រយៈពេលជាច្រើនឆ្នាំ ព្រោះខ្ញុំគិតថាអាពាហ៍ពិពាហ៍របស់ខ្ញុំនឹងប្រសើរឡើង តែឥឡូវនេះ លោកស្រីមិនសង្ឃឹមអ្វីទៀតទេ ដូច្នេះបានគិតថា ព្រលែងឱ្យប្តីទៅរកសុភមង្គលផ្សេង ដោយផ្ទាល់នាងនឹងលះបង់ជីវិតដែលនៅសល់របស់នាងដល់សង្គម ។
លោកស្រី ណូ និងលោក ឆ្វេ បានជួបគ្នាជាលើកដំបូងនៅសាកលវិទ្យាល័យឈីកាហ្គោ សហរដ្ឋអាមេរិក និងបានរៀបការនៅឆ្នាំ ១៩៨៨ ដែលជាឆ្នាំតែមួយ ដែលឪពុក ណូ ថេ-អ៊ូ ឡើងស្បថចូលកាន់តំណែងជាប្រធានាធិបតីកូរ៉េខាងត្បូង បន្ទាប់ពីនោះពួកគេមានកូន ៣ នាក់ ៕
ប្រភព៖ មតិអ្នក