ដូចម្តាយកូននឹងគ្នាអញ្ចឹង! តារាស្រីថៃ Amy និងកូនប្រុសតូច តារាស្រីថៃ Aimee Morakot ឱបគ្នាឡើងខ្វិត ដូចនឹកគ្នាខ្លាំងណាស់ …

ថៃ៖ ​តារាថៃដែលមានសម្រស់ស្រស់ស្អាត Amy និង Siwat បានរៀបការនឹងគ្នាអស់រយៈពេល ៥ឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានកូនដែលជាចំណងដៃនៅឡើយទេ គឺដោយសារតែនាង Amy មិនទាន់ត្រៀមខ្លួននឹងមានកូន ។

ទោះបីនាងមិនទាន់ត្រៀមខ្លួននឹងមានកូនមែន ប៉ុន្តែបើមើលទៅ Amy ដូចជាត្រូវធាតុគ្នានិងក្មេងៗជាខ្លាំង ។ ជាក់ស្តែងដូចក្នុងវីដេអូមួយដែលតារាស្រីរូបនេះទើបតែបង្ហោះ ក្នុងបណ្តាញសង្គមរបស់នាងផ្ទាល់ គឺនាងបានដាក់កូនប្រុសតូចរបស់តារាស្រីថៃដូចគ្នាគឺនាង Aimee Morakot នៅលើភ្លៅហើយអ្វីដែលនឹកស្មានមិនដល់នោះ គឺក្មេងនោះបាន​ឱបថើបគ្នាឡើងស្និទ្ធស្នាលតែម្តង បីដូចជាម្តាយនិងកូននឹងគ្នាអញ្ចឹង ៕