ភ្នំពេញ៖ ថ្មីៗនេះយោងតាមការប្រកាសពីហ្វេសប៊ុកផេក ផ្លូវការរបស់ ក្រសួងអប់រំយុវជន និង កីឡា បានអោយដឹងថា៖ «សេចក្ដីជូនដំណឹងស្ដីពីការរៀបចំ “ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា” ដែលនឹងប្រព្រឹត្តទៅនៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង រាជធានីភ្នំពេញ នាថ្ងៃទី១៣-១៥ ខែធ្នូ ឆ្នាំ២០១៩ Technology សជណ»។
ពិធីពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យានេះនិងបើកអោយចូលទស្សនាដោយសេរី និងដោយឥតគិតថ្លៃ ហើយចាប់បើពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៥:៣០ នាទីល្ងាច ។ ហើយចាប់ផ្តើមពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩ នៅមូលដ្ឋានអាកាសពោធ៍ចិនតុង រាជធានីភ្នំពេញ ដើម្បីជាការបង្ហាញឲ្យឃើញនៅការគាំទ្រ និងការចូលរួមចំណែកជំរុញ លើកកម្ពស់អភិវឌ្ឃវិស័យអាកាសចរណ៍ និងបច្ចេកវិទ្យា នៅកម្ពុជា ៕