អគារ ៦ ជាន់បានរលំ ហើយមានអ្នករស់នៅ ចំនួន ៥៧ បន្ទប់ នៅឯ … (មានវីដេអូ)

បរទេស៖ កាលពីព្រឹកថ្ងៃទី ៦ ធ្នូ ២០១៩ មានករណីរលំអគារស្នាក់នៅ ៦ ជាន់ក្នុងទីក្រុងណៃរ៉ូប៊ី ប្រទេសកេនយ៉ា ។ ក្នុងការបាក់រលំនេះគេប្រទះឃើញសាកសព ២ នាក់ និងមនុស្សជាច្រើននាក់ទៀត នៅក្រោមគំនរថ្ម តែបានសង្គ្រោះ ១០ នាក់ ។

ហេតុការណ៍រលំអគារលើកនេះ មិនមែនជារឿងប្លែកសម្រាប់ មនុស្សនៅក្នុងរដ្ឋធានីណៃរ៉ូប៊ីនៅទេ ហើយភាគច្រើន សំណង់៥០% សុទ្ធតែមិនមានសុវត្ថិភាព ។ គម្រោងការសាងសង់ក្នុងរដ្ឋធានីណៃរ៉ូប៊ីនេះ បានរីកចំរើនយ៉ាងឆាប់រហ័ស ដោយសារតម្រូវការទិញហក់ឡើងខ្ពស់ ធ្វើឲ្យមានការលួចលាក់គេចវេសពីការត្រួតពិនិត្យ ។

កម្លាំងសង្គ្រោះបានជួយយកអ្នកជាប់ក្រោមគំនរថ្ម បាន ១០ នាក់ ក្នុងនេះ ៨ នាក់បញ្ជូនទៅមន្ទីរពេទ្យ ។ គេនៅមិនទាន់ដឹងច្បាស់ថា មានមនុស្សជាប់នៅក្រោមគំនរថ្ម បាក់បែកប៉ុន្មាននាក់ឡើយ ។ អគារនេះមាន ៥៧ បន្ទប់ ខាងកាកបាទក្រហមនិយាយថា មាន ២២ គ្រួសារស្នាក់អាស្រ័យ ៕

វីដេអូខាងក្រោម