បរទេស៖ ថ្មីៗនេះមានវីដេអូមួយបានបង្ហាញពីសកម្មភាព ចោរមួយក្រុមដែលបានយករថយន្តទំនើប មកបុកទូរ ATM ដើម្បីយកលុយនៅក្នុងនោះ ។ នេះបើយោងតាមប្រភពសារព័ត៌មានបរទេសមួយដែលបានបង្ហោះវីដេអូទាក់ទងនឹងករណីនេះ ។
តាមប្រភពបានអោយដឹងថា ចោរសម័យទំនើបនេះបានយករថយន្តទំនើបម៉ាក SUV មកបុកទូរ ATM ភាំងៗម្តងហើយម្តងទៀត រហូតដល់ខ្ទេចឡាន និងទូរ ATM ។ ហេតុការណ៍មួយនេះបានកើតឡើងនៅឯផ្សារទំនើបមួយដែលមានឈ្មោះ Melbourne ។
ប្រភពបានបន្តទៀតថាក្រោយពីដាក់ច្រវាក់អូសទូរ ATM ហើយនៅតែមិនអាចយកលុយបាន ទើបចោរទាំងពីរនេះបើកឡានរត់តែម្តង ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូដែលចោរទាំងនោះ យករថយន្តទំនើបបុកនិងអូសទូរ ATM ខាងក្រោម៖
វីដេអូខាងក្រោម