ស៊ែរម្នាក់មួយមក! ជយោ នារីប៉េតង់កម្ពុជា បានដណ្តើមមេដាយមាស២ បន្ថែមជូនកម្ពុជា

ក្រុមកីឡាការិនីប៉េតង់កម្ពុជាយើងឡើងទៅផ្តាច់ព័្រត្រ ប្រហែល ៣ ម៉ោងសោះ តាមប្រភពព័ត៌មានបានអោយដឹងថា គឺពួកក្រុមប៉េតង់នារីវិញ្ញាសាបូក ៣ ដណ្តើមបានមេដាយមាសហើយ បន្ទាប់ពីលេងឈ្នះក្រុមម៉ាឡេស៊ី ១៣ទល់នឹង៤ ។

គួរបញ្ជាក់ថាក្រុមកីឡាការិនីប៉េតង់កម្ពុជា ដែលដណ្ដើមបានមេដាយមាសទី២ ជូនកម្ពុជាពេលនេះ រួមមានកីឡាការិនី ស្រ៊ាង សុរ៉ាឃីម, ដួង ឌីណា និង អ៊ុន ស្រីយ៉ា ។ តាមរយៈមេដាយមាសនេះ បានធ្វើឲ្យកម្ពុជាហក់មកឈរលេខរៀងទី៧ ក្នុងតារាងមេដាយបណ្ដោះអាសន្នវិញ បន្ទាប់ពីដណ្ដើមបានមេដាយសរុប ២២គ្រឿង រួមមានមេដាយមាស២, ប្រាក់៣, និងសំរឹទ្ធ១៧ ។

នេះគឺជាមេដាយមាស លើកទី២ របស់កម្ពុជាដែលដណ្តើមបាននៅ SEA Games លើកទី៣០ ឆ្នាំ២០១៩ ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ បន្ទាប់ពីកីឡាគុនល្បុក្កតោ ដណ្តើមបានមេដាយមាស ១គ្រឿងដែរកាលពីដើមសប្តាហ៍ ដោយពេលនេះកម្ពុជា ឈ្នះមេដាយសរុបកើនដល់ ២២គ្រឿងហើយរួមមាន មាស២ ប្រាក់៣ និងសំរិទ្ធ១៧គ្រឿង ៕

ប្រភព៖ មតិអ្នក