ជាការពិត អំពីតាំង គឹមឡេង គ្រប់គ្នាប្រហែលជាធ្លាប់បានស្គាល់រួចមកហើយ មិនថានៅតាមបណ្តាខេត្ត ឬ ក្រុង គឺប្អូនប្រុស តែងតែចុះទៅជួយជានិច្ចមិនដែលរុញរា ដោយប្អូនប្រុសបានចួលរួមយ៉ាងសកម្មនៅក្នុងការជួយដល់ជនរងគ្រោះផ្សេងៗ និងជនទីទាល់ក្រ។
តែពេលនេះអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ប្អូនប្រុស ត្រូវបានគេយកម៉ូតូទៅហើយមិនឃើញយកមកសងវិញ ទើបបានសរសេរសារបង្ហោះអំពាវនាវដល់ បងប្អូននៅតាមបណ្តាញសង្គមហ្វេសប៊ុកទាំងអស់ បើបានឃើញប្អូនប្រុស និងម៉ូតូនៅក្នុងរូបភាពនេះ សូមមេត្តាជួយទំនាក់ទំនងទៅកាន់ប្អូនប្រុសវិញផង។
ជាក់ស្តែងគណនីរបស់ប្អូនប្រុសតាំង គឹមឡេង បានបង្ហោះសារនៅមុននេះបន្តិចថា៖ បងៗណាប្រទះឃេីញម៉ូតូ ដូចភិនភាគនេះសុំជួយទំនាក់ទំនងមកកាន់ខ្ញុំបាទផង ម៉ូតូនេះសំឡេងលឺ ហេីយស្លាកលេខភ្នំពេញ 1GN 3456 ដែលគាត់បានយកទៅបាត់រយះពេល ២៤ ម៉ោងពុំទាន់ឃេីញយកមកវិញ… បុគ្គលដែលយកមានរូបដូចខាងក្រោមនេះ។ បញ្ជាក់ដោយក្តីអាណិតអោយម៉ូតូខ្ចីជិះដេីម្បីធ្វេីទូនំបុ័ងមនុស្សធម៌រហូតទៅបាត់ឈឹងតែម្តង។