ហេតុតែគូព្រេង ឈ្មោះដូចគ្នា សិល្បៈដូចគ្នា! ពិធីការិនីរាងស្រលូននិងស្រស់ស្អាត កញ្ញា ជីមមី គឺជាគូស្នេហ៍ជាមួយតារាប្រុសរូបសង្ហាម្នាក់នេះសោះ (មានរូបភាពច្រើន)

ភ្នំពេញ៖ បើនិយាយពីពិធីការិនីលេចធ្លោម្នាក់ប្រចាំទូរស្សន៍ PNN ប្រិយមិត្តប្រាកដជានឹកឃើញ ពិធីការីនី ជីមមី ។ កញ្ញា ជីមមី ត្រូវបានមហាជនជាច្រើនចាត់ទុកជាពិធីការិនីដែលមានប្រជាប្រិយភាព និងមានសម្រស់ស្រស់ស្អាត ជាពិសេសនោះនាងមានរូបរាងខ្ពស់ស្រឡះ និងមានរាងស្រឡូនស្អាតគួរអោយក្នាញតែម្តង ហើយជាពិសេសពេលដែលនាងតុបតែងខ្លួនសិចសុី ។

ប៉ុន្តែថ្មីៗនេះតាមប្រភពបានអោយដឹងថា កញ្ញា ជីមមី តែងបញ្ហាញភាពស្និទ្ធស្នាលជាមួយតារាប្រុសរូបសង្ហាម្នាក់ ដែលគេស្គាល់ច្បាស់ថា គឺជាលោក ជីមមី ។ តាមការបង្ហើបថា បុរសម្នាក់នេះ និងកញ្ញា ជីមមី គឺជាគូស្នេហ៍នឹងគ្នាមួយរយៈហើយ ។

ប្រភពដដែលមានអោយដឹងថា មានបុរសមិនតិចនោះទេដែលសោកស្តាយ ក្រោយពីដឹងថាពិធីការិនីរាងតូចស្រឡូនរូបនេះ មានគូស្នេហ៍ ជាមួយបុរសរូបសង្ហា ដែលមានតំណែងជាអ្នកផលិតកម្មវិធី និងជាពិធីករដែលលោកមានសមត្ថភាពចំណេះដឹងផ្នែកភាសាអង់គ្លេសខ្លាំងមិនធម្មតា ។ មានការសរសើរ ជីមមី ទាំងពីរថា ពិតជាសក្តិសមគ្នាខ្លាំងណាស់ ទាំងសមត្ថភាពនិងទេពកោសល្យសិល្បៈក៏មិនចាញ់គ្នាប៉ុន្មានឡើយ ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមរបស់នាក់ទាំងពីរ៖