អុញនោះ! អ្នកនាង សុគន្ធ និសា ត្រូវបានហ្វេនៗដាក់មួយសំនួរ ធ្វើអោយអ្នកនាង ឆ្លើយតបមិនរួច … (មានរូបភាពច្រើន)

ភ្នំពេញ៖ ប្រិយមិត្តបានស្គាល់ច្បាស់ហើយថាអ្នកនាង សុគន្ធ នីសា គឺជាតារាចម្រៀងស្រីដ៏មានប្រជាប្រិយភាពនិងមានសម្រស់ស្រស់ស្អាត ប្រចាំផលិតកម្មរស្មីហង្សមាស មិនតែប៉ុណ្ណោះអ្នកនាងមានអ្នកគាំទ្រនិងហ្វេនៗជាច្រើនផងដែរ ។

ប៉ុន្តែមិត្តរួមអាជីពបានចោមរោមនិងសួរនាំអ្នកនាង ពីរឿងពេលណាយកកូន សំនួរដ៏ចាក់ដោតមួយនេះធ្វើអោយអ្នកនាងអឹមអៀននិយាយមិនចេញឡើយ បើទោះបីជាពេលនេះអ្នកនាង សុគន្ធ និសាមិនទាន់ហ៊ានពពោះកូនដំបូងមែន ក៏ប៉ុន្តែកាលពីខែមុននាងបាននាំស្វាមីទៅរឹតចំណងស្នេហនៅទីក្រុងសៀងហៃឯប្រទេសចិន និងបន្តទៅហ្វីលីពីនផងដែរ ។

គួររំលឹកផងដែរថាអ្នកនាង សុគន្ធ នីសា និងស្វាយមីបបានរៀបការ២ឆ្នាំទៅហើយ ប៉ុន្តែមិនទាន់ពពោះឡើយ ។ ប្រិយមិត្តនិងហ្វេនជាច្រើនរបស់អ្នកនាង រងចាំដំណឺងល្អគ្រប់ៗគ្នា ។ សូមទស្សនារូបភាពខាងក្រោមនេះ៖