ព្យុះនៅហ្វីលីពីន ធ្វើអោយមានមនុស្សស្លាប់ ៣ នាក់ និងប៉ះពាល់កីឡាករជាច្រើននាក់ រួមទាំងទ្រព្យសម្បត្តិសាធារណៈជាច្រើនទៀត … (មានវីដេអូ)

បរទេស៖ នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះព្យុះតៃហ្វុង បានប៉ះពាល់កីឡាករជាច្រើនពាន់នាក់ ដែលមកចូលរួមប្រកួតកីឡាស៊ីហ្គេម ប្រជាជនចំនួន ១៣ លាននាក់ក្នុងទីក្រុងម៉ានីឡា និង ប្រជាជន ២២៥.០០០ នាក់ ត្រូវជម្លៀសចេញពីព្យុះ ។ តាមប្រភពព័ត៌មានបានអោយដឹងថា មានមនុស្សស្លាប់ ៣ នាក់ និងរបួសមួយចំនួន ។

កាលពីថ្ងៃទី ២-៣ អាកាសយានដ្ឋាន អាគីណូ ក្នុងទីក្រុងម៉ានីឡាបានបិទដំណើរការ មិនទាន់មានព័ត៌មានពីការជូនដំណឹង ស្តីពីអាកាស​យានដ្ឋានផ្សេងៗ បើកឲ្យដំណើរការនៅពេលណាវិញ ដោយកំពុងតាមដានអាកាសធាតុ ។​ មានជើងហោះហើរប្រមាណ ៥០០ ត្រូវផ្អាកលើកពេលនិង មានការណែនាំពីគ្រប់ប្រតិភូកីឡា និងថ្នាក់ដឹកនាំពីបណ្តាប្រទេសចូលរួម ឲ្យកីឡាកររបស់ខ្លួនថែរក្សាសុខភាព ។

ហើយនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ ម្សិលមិញនេះ ការប្រកួតកីឡាលើវិញ្ញាដែលបានផ្អាកនោះ បានចាប់ផ្តើមវិញហើយ រួមទាំងកីឡាកររបស់កម្ពុជាយើងផង ។ ជូនពរឲ្យកីឡាករកម្ពុជាយើងមានសុខភាពល្អរឹងមាំ ដើម្បីដណ្តើមយកមេដាយបន្តទៀត ។ ប្រទេសហ្វីលីពីនជាប្រទេសដែលប្រឈមនឹងព្យុះតៃហ្វុង និងព្យុះដទៃទៀត ជាមធ្យមក្នុងមួយឆ្នាំមានប្រមាណ ​២០ ព្យុះ ៕ ប្រិមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម

ប្រភព៖ មតិអ្នក