ពិតជាគួរឱ្យសរសើរមែន… លោក ឃុន ស៊ីវ បានកែច្នៃកាកសំណល់ប្លាស្ទិចធ្វើជាប្រេងម៉ាស៊ូតបានជោគជ័យ…

លោក ឃុន ស៊ីវ បានកែច្នៃកាកសំណល់ប្លាស្ទិចធ្វើជាប្រេងម៉ាស៊ូតបានជោគជ័យ ពិតជារឿងមួយគួរអោយស្ងើចសរសើរមែន ដែលលោកមានសមត្ថភាពអាចកែច្នៃកាកសំណល់ប្លាស្ទិចអោយក្លាចជាប្រេងម៉ាស៊ូត ហើយទទួលបានការគំាទ្រ និងចាប់អារមណ្ម៏យ៉ាងខ្លំាង។ មិនត្រឹមតែច្នៃទៅជាប្រេងម៉ាស៊ូតទេគាត់មានបំណងច្នៃវាទៅជាធ្វើឥដ្ឋបរិស្ថានទៀតផង។

ជាក់ស្តែងការពីពេលថ្មីនេះ នៅពិព័រណ៍ទេសចរណ៍ឆ្នាំ ២០១៩ នីតា និងហ្វ្រង់ស័រ អ្នកស្ម័គ្រចិត្តជនជាតិបារាំងបានមកចូលរួម នៅរាជធានីភ្នំពេញដើម្បីបង្ហាញផលិតផលរបស់យើង ដោយក្នុងនោះពួកគេបានបង្ហាញទឹកឃ្មុំ អាវយឺត ប្រេងផ្កាឈូករ័ត្ន និងប្រេងម៉ាស៊ូតប្លាស្ទិច។

ក្នុងពេលបច្ចុប្បន្ននេះ អង្គការ OBT បានប្រើប្រាស់ប្រេងដែលចម្រាញ់បានពីសំរាមប្លាស្ទិកនោះ និងលក់ឲ្យសហគមន៍ជីរោទិ៍ក្នុងតម្លៃមួយដែលអាចជួយកាត់បន្ថយចំណាយរបស់សហគមន៍។ លោក ឃុន ស៊ីវ បានបញ្ជាក់ថាចំពោះសំណល់ប្លាស្ទិកដែលសល់ពី ការចម្រាញ់ជាប្រេងម៉ាស៊ូត គឺលោកគ្រោងនឹងយកទៅច្នៃធ្វើឥដ្ឋបរិស្ថានដែលជួយកាត់បន្ថយការបំពុលបរិស្ថានបានមួយកម្រិតទៀត៕

សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖