ហួសចិត្ត! បុរសម្នាក់បានរៀបការជាមួយមិត្តស្រីទាំងពីររបស់ខ្លួន ហើយនិយាយយ៉ាងខ្លី ថា… (មានវីឌីអូ)

ឥណ្ឌូនេស៊ី៖ ថ្មីៗមានការភ្ញាក់ផ្អើលមួយនៅលើ បណ្តាញសង្គម ក្រោយពីមានបុរសម្នាក់បានសម្រេចចិត្តរៀបការជាមួយមិត្តស្រីទាំងពីរ របស់ខ្លួនព្រោះតែគាត់មិនចង់អោយនណារម្នាក់ឈឺចាប់ ដោយសារគាត់ឡើយ ។ ពិធីអាពាណ៍ពិពាហ៍នេះ បានប្រារព្ធធ្វើឡើងនៅខេត្ត West Kalimantan ប្រទេសឥណ្ឌូនេសុី ។

តាមប្រភពបានអោយដឹងថា ពីធីអាពាហ៍ពិពាហ៍នេះដែរ មិនត្រូវបានរៀបចំអធិកអធមនោះទេ គឺគ្រាន់តែមានការចូលរួមពីសំណាក់បងប្អូន ឪពុកម្ដាយទាំងសងខាង និងចាស់ទុំក្នុងភូមិមកឲ្យពរជ័យដល់ពួកគេទាំងបីតែប៉ុណ្ណោះ  ។

បុរសដែលត្រូវជាកូនកំលោះបាននិយាយថា៖ «ខ្ញុំមិនអាចស៊ូទ្រាំឃើញនរណាម្នាក់ឈឺចាប់បានទេ ដូច្នេះហើយបានជាខ្ញុំសម្រេចចិត្តរៀបការជាមួយពួកគេទាំងពីរក្នុងពេលតែមួយ» ។ ហើយសម្រាប់អាពាហ៍ពិពាហ៍មួយនេះចំណាយប្រាក់អស់ត្រឹមតែ ១០០,០០០រ៉ូពៀ (៧ដុល្លារអាមេរិក) ប៉ុណ្ណោះ ។

បន្ទាប់ពីវីដេអូពិធីអាពាហ៍ពិពាហ៍របស់ពួកគេ ត្រូវបានគេបង្ហោះចូលក្នុងបណ្តាញសង្គមមក មានមហាជនជាច្រើនផ្ទុះសំណើចហើយខ្លះទៀតអបអរ ៕ សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម