wow! មង្គលការរោងនេះ កូនក្រមុំពាក់មាសជ្រែកខ្លួន និងថ្ងៃបណ្តាការកប់ពពក …

បរទេស៖ កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលមួយជាខ្លាំងនៅលើបណ្តាញសង្គម គឺមានមង្គលការមួយរោង ដែលកូនក្រមុំពាក់សុទ្ធតែមាសជ្រែកខ្លួន ។ តាមប្រភពបានអោយដឹងថាមង្គលការ ដែលមានកូនក្រមុំពាក់មាសជ្រែកខ្លួននេះគឺស្ថិតនៅឯប្រទេសវៀតណាម ។

ប្រភពបានបន្ថែមទៀតថា ថ្លៃបណ្តាការកប់ពពក មានទាំងជញ្ចៀន ខ្សែក កងដៃ គឺសុទ្ធតែមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលកូនក្រមុំបានពាក់ជាប់ខ្លួន ចំណែកឯបណ្តាកាជាលុយសុទ្ធវិញនោះ ក៏មានមិនតិចទេ គឺរាប់មុឺនដុល្លាឯណោះ ។

ក្នុងកម្មវិធីនោះផងដែរ គេឃើញកូនក្រមុំញញឹញញែមបិតមាត់មិនជិតទេ ដោយសារតែបណ្តាការដ៏ច្រើន ហើយកូនកំលោះវិញញញឹមទទួលភ្ញៀវទាំងអារម្មណ៍រំភើបជាខ្លាំង ។ ដោយឡែកអ្នកចូលរួមកម្មវិធីមង្គលការវិញ បានកោតសរសើរគ្រប់ៗគ្នា ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោម៖