រថយន្តស៊េរីទំនើបម៉ាក Bentley តម្លៃជិតកន្លះលានដុល្លារ បុករបាំងថ្មពុះចែកទ្រូងផ្លូវ ដាច់កង់ខ្ទេចបណ្តាលអោយមនុស្សជាប់ក្នុងរថយន្ត … (មានវីដេអូ)

ភ្នំពេញ៖ វេលាម៉ោង១ យប់រំលងអាធ្រាតឈានចូលថ្ងៃទី ១ ខែធ្នូ ឆ្នាំ២០១៩ នេះមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បង្ករឡើងដោយនារីរូបស្រស់ម្នាក់ ដែលបានបើករថយន្តស៊េរីទំនើបម៉ាក Bentley Bentayga មួយគ្រឿងដែលមានតម្លៃជិតកន្លះលានដុល្លារ ។

តាមប្រភពបានអោយដឹងថា សង្ស័យបើលឿនពេកហើយក៏ជ្រុលចង្កូតមកបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវពេញមួយទំហឹង ហើយក៏បណ្តាលអោយរថយន្តនោះ ក្រឡាប់ផ្ងារជើង ចំណែកឯនារីរងដែលជានាក់បើកបរ គឺបាននៅជាប់ក្នុងរថយន្ត ។ ភ្លាមៗនោះផងដែរស្រាប់តែមានផ្សែងហុយចេញមកយ៉ាងខ្លាំង ដូចជាចង់ឆេះពេលឃើញដូចនេះប្រជាពលរដ្ឋនិង អ្នកដំណើរបាននាំគ្នាជួយទាញនារីម្នាក់នោះចេញ ។

ក្រោយមកសមត្ថកិច្ចចុះមកដល់កន្លែងកើតហេតុ តែមើលទៅមិនស្រួលក៏ ហៅរថយន្តពន្លត់អគ្គីភ័យមួយគ្រឿង មកបាញ់ទឹកពន្លត់ ព្រោះខ្លាចមានអគ្គីភ័យកើតឡើង ។ ហេតុការណ៍នេះផងដែរបានកើតឡើងនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សុី ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម