តារាចម្រៀង វីរៈ និច្ច ស្រាលខ្លួនក្រោយពេលនាយចឺមរកបានសង្សារថ្មី …

ហ្វេសប៊ុក៖ តារាចម្រៀងស្រីនៅផលិតកម្មសាន់ដេកញ្ញា វីរៈ និច្ច ដែលកំពុងល្បីបទ“សម័យនេះស្រលាញ់ស្មោះម៉េចស្ទាវ” និងជាក្មួយស្រីតារាចម្រៀងខាន់ ជេមស៍ និងត្រូវបានមហាជនថាបាន បង្កាត់ភ្លើងស្នេហាជាមួយម្ចាស់បទ “នរក១៨ជាន់” នាយចឺម ។

កញ្ញាវីរៈ និច្ច អាចរើខ្លួនចេញពីការសង្ស័យថា ដោយសារតែថ្មីៗនេះ នាយចឺម បានបង្ហាញសង្សារជាស្រីស្អាតសាច់សខ្ចី នាងហ្វាហ្វា ទើបធ្វើឱ្យមហាជននិងហ្វេនៗ ឈប់សង្ស័យ ។ កញ្ញា វីរៈ និច្ច ធ្លាប់និយាយថា នាងនិងនាយចឺម ពិតជាស្និទ្ធស្នាលគ្នាមែន ប៉ុន្តែពេលខ្លះមិនមែននាយចឺម កេងចំណេញលើនាងទេ គឺនាងតែម្តងដែលកេងចំណេញលើនាយចឺម ។

នាងបន្តថា យ៉ាងណាទំនាក់ទំនងរវាងនាងនិងនាយចឺម គឺមិនអាចក្លាយទៅជាស្នេហាបានឡើយ គឺគ្រាន់តែជាមិត្តរួមអាជីពក្រោមដំបូលតែមួយប៉ុណ្ណោះ ។ ចំពោះនាយ ចឺម វិញក៏ធ្លាប់ប្រាប់ថាលោកមិនមានស្នេហា វីរៈ និច្ច ទេព្រោះស្រីនិច្ច ចរិតដូចប្រុសម៉េចមិនដឹង ៕