wow! សម្រស់កូនស្រីរបស់តារាសម្តែង កុំកុំ អាយុមិនទាន់គ្រប់ការផង តែសម្រស់ស្អាតដូច …

បរទេស៖ wow! សម្រស់កូនស្រីរបស់តារាសម្តែង កុំកុំ អាយុមិនទាន់គ្រប់ការផង តែសម្រស់ស្អាតដូចម្តាយ ដែលម្តាយរបស់នាងជាបវរកញ្ញា ។ ប្រិយមិត្តអ្នកអានមួយចំនួន ច្បាស់ជាស្គាល់តារាសម្តែងដ៏ល្បីល្បាញដែលយើងនិយមហៅថា កុំកុំ ហើយប្រិយមិត្តជាច្រើនច្បាស់ជាមិនស្គាល់កូនស្រីរបស់តួភាពយន្តចិនហុងកុង ដែលខ្មែរយើងបានទស្សនាយ៉ាងជក់ចិត្ត ។

តារាកំពូលក្បាច់គុនវាយ ទាត់ធាក់ ជង្គង់ហោះ កែងស្រួច ក្របួចកអាវសត្រូវ គ្មានគូប្រៀប ដែលមានឈ្មោះពិត Ip Man ឬ យិបម៉ាន់ ដននី យេន និងភរិយា ហ្វ័ង ស៊ីស៊ី បវរកញ្ញា Miss Chinese Toronto Pageant ។

ឥឡូវ សូមនាំមកស្គាល់កូនស្រីរបស់គាត់ម្តង គឺនាង ចាស្មីន យេន (Jasmine Yen) នាងមានអាយុ ១៥ ឆ្នាំហើយ កំពុងពេញរូបរាង បែកសាច់ ស៊ីដាច់រៀមច្បង និងមានសម្រស់ស្អាតដូចឪពុកម្តាយ ។ អ៊ីចឹងសូមនាំគ្នាទស្សនារូបរបស់នាងនៅខាងក្រោម ៖

ប្រភព៖ មតិអ្នក