ប្រជាជនថៃភាគច្រើនមានបំណុលជាមធ្យម ៣,៤ សែនបាត ដែលជាអត្រាខ្ពស់បំផុតក្នុងបកំណត់ត្រា! ចុះប្រជាជនកម្ពុជាវិញ ?

សភាពាណិជ្ជកម្មថៃបង្ហាញថា ប្រជាជនថៃភាគច្រើនមានបំណុលជាមធ្យម ៣,៤ សែនបាត ដែលជាអត្រាខ្ពស់បំផុតក្នុងបកំណត់ត្រា ដោយសារការធ្លាក់ចុះនៃសេដ្ឋកិច្ច ហើយលើកឡើងថា រដ្ឋាភិបាលត្រូវតែជំរុញសេដ្ឋកិច្ចឱ្យងើបឡើងវិញ ចាប់តាំងពីពាក់កណ្តាលត្រីមាសទី ១ ឆ្នាំក្រោយ ។

លោក Thanawat Pholwichai នាយកមជ្ឈមណ្ឌលព្យាករណ៍សេដ្ឋកិច្ច និងធុរកិច្ច នៃសាកលវិទ្យាល័យពាណិជ្ជកម្មថៃ បានបង្ហាញការស្ទង់មតិអំពីស្ថានភាពបំណុលគ្រួសារថៃនៅឆ្នាំ ២០១៩ ពីសំណាកមនុស្ស ១.២០១ ទូទាំងប្រទេស ដែល ៨៨,១% ឃើញថាជាប់បំណុល សម្រាប់ចំណាយទូទៅ ទិញយានយន្ត ទិញផ្ទះ បង់លុយជាមួយកាតឥណទាន ដើម្បីបន្តអាជីព និងជំពាក់បំណុលគេ ជាលទ្ធផលបំណុលគ្រួសារក្នុងឆ្នាំនេះនឹងកើនឡើង ៧,៤% ជាមធ្យមគឺ ៣៤០.០០០ បាតក្នុងមួយគ្រួសារ ដែលត្រូវបានចាត់ទុកថា ជាកំណត់ត្រាខ្ពស់មួយនៅក្នុងប្រទេសថៃ ដោយ ៧៩,៨% ជាបំណុលក្នុងប្រព័ន្ធ និង ៨% ជាបំណុលក្រៅប្រព័ន្ធ ។

បំណុលកើនឡើងក្នុងមួយគ្រួសារ គឺជាក្តីកង្វល់មួយ ព្រោះវាជាបញ្ហាពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសផង ពីសេដ្ឋកិច្ចពិភពលោក ផង ។ នៅឆ្នាំនេះសេដ្ឋកិច្ចថៃអាចនឹងកើនឡើងបាន ២,៥-២,៦% ដែលទាបជាង ៣% ជាលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ។ អ្នករិះគន់ក្នុងប្រទេសកម្ពុជា ក៏តែងលើកឡើងថា ប្រជាជនកម្ពុជាក្នុងគ្រួសារនីមួយៗ សុទ្ធតែជាប់បំណុលធនាគារ ។

ចំនួនគ្រួសារដែលទទួលបានឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងអង្គការមិនមែនរដ្ឋាភិបាល បានកើនឡើងគួរឲ្យកត់សម្គាល់ ប៉ុន្តែពួកគេមិនបានគិតដល់ពីនិន្នាការសេដ្ឋកិច្ចរបស់ពិភពលោក ដែលធ្លាក់ចុះចៀសមិនរួច ៕

វីដេអូខាងក្រោម៖

ប្រភព៖ មតិអ្នក