តារា K-pop ស៊ុបភើរស្តារ កូរ៉េខាងត្បូង ត្រូវហ្វេនចិនខឹងសម្បារ និងទាមទារអោយរូបលោកសុំទោសម្តងហើយម្តងទៀត ដោយសារ …

បរទេស៖ តារា K-pop ហើយជា ស៊ុបភើរស្តារ របស់កូរ៉េខាងត្បូង ឆ្វេ ស៊ីវ៉ុន ជាឯកអគ្គរដ្ឋទូតសុឆន្ទៈរបស់យូនីសេហ្វ ត្រូវហ្វេនៗក្នុងប្រទេសចិនខឹងសម្បារ និងទាមទារឲ្យរូបគេសុំទោសម្តងហើយម្តងទៀត បន្ទាប់ពីបានចុច Like ផុស អំពីការតវ៉ារបស់បាតុករហុងកុង នៅលើ Twitter របស់កាសែត Chosun Ilbo ទោះបីអាជ្ញាធរចិនប្លុកទៅហើយក៏ដោយ ។

ស៊ីវ៉ុន មានអ្នកតាមដានខាងវើយប៉ សង្គមមេឌាចិន ១៦.៥ លាននាក់ ត្រូវលុប Like ចេញ ហើយរូបគេបានសម្តែងការសុំទោសកាលពីយប់ថ្ងៃអាទិត្យ ទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ថា «ខ្ញុំសង្ឃឹមថា អំពើហិង្សាគួរឲ្យកង្វល់នៅក្នុងហុងកុងនឹងបញ្ឈប់ឆាប់ៗនេះ ចាប់តាំងពីឥរិយាបថរបស់ខ្ញុំកើតមានឡើង ធ្វើឲ្យអ្នកមានអារម្មណ៍ស្អប់ខ្ញុំ និងគួរឲ្យអស់សង្ឃឹម… ខ្ញុំសុំសម្តែងការអភ័យទោសដោយស្មោះចំពោះអ្នកគ្រប់គ្នា» ។

ការសុំទោសប៉ុនណេះ ជនជាតិចិននៅតែមិនពេញចិត្ត ដោយមិនអស់ចិត្តថា ជាការសុំទោសមិនពិត!បន្តទៀត តារា ស៊ីវ៉ុន បានសុំទោសជាលើកទី ២ នៅថ្ងៃទី ២៦ វិច្ឆិកាថា «ខ្ញុំខកចិត្តជាខ្លាំង សម្រាប់ការប្រព្រឹត្តរបស់ខ្ញុំនៅលើ Twitter ខ្ញុំមិនដែលបដិសេធថា ហុងកុងជាចំណែកមួយរបស់ចិន!» ។ បន្ទាប់ពីនោះមិនយូរ ហេកថេក របស់ ស៊ីវ៉ុន បានឡើងមកលំដាប់ទី ១ ក្នុងវើយប៉ ដែលមានអ្នកអាន ២៦០ លាន View ៕

ប្រភព៖ មតិអ្នក