និស្សិតហុង ភារិន អាចចាំប្រតិទិន ៧០០ឆ្នាំ! ជឿទេថាគាត់មានលំនាំដូចមនុស្សសម័យអង្គរ ? (មានវីដេអូ)

ថ្មីៗនេះប្រិយមិត្តច្បាស់ជាស្គាល់ និស្សិតអាហាររូបករណ៍ ហុង ភារិន ដែលធ្វើអោយមហាជនភ្ញាក់ផ្អើលជាខ្លាំងជាពិសេសប្រជាជនខ្មែរ និងថៃ ។ ព្រោះតែទេពកោសល្យ និងសមត្ថភាពដ៏អស្ចារ្យរពេលនេះ លោកទទួលបានរហ័សនាមជា អច្ឆរិយៈកម្ពុជា បានធ្វើឲ្យមានការកោតសរសើរជាខ្លាំងពេញបណ្តាញសង្គម ។

ពិតណាស់លោក ហុង ភារិន មានសមត្ថភាពពិសេស ពោលគឺអាចលើសពីមនុស្សធម្មតានាសម័យបច្ចុប្បន្នមួយចំនួនដែលគាត់អាចចងចាំប្រតិទិនដល់ទៅ ៧០០ឆ្នាំ សន្លឹកបៀរចំនួន ៥២សន្លឹក និងលេខមិនតាមលំដាប់ ៣០ខ្ទង់ឯណោះ ។

ក្នុងនោះផងដែរបើយើងក្រឡេក មើលពីសមត្ថភាពពិសេស របស់មនុស្សនាសម័យដើម គឺមានសមត្ថភាពពូកែ ដូចជាប្រាសាទអង្គរវត្តជាដើម ហើយជារៀងរាល់ឆ្នាំ មានព្រឹត្តិការណ៍សមរាត្រី ដែលតែងតែកើតមានគឺនៅរដូវប្រាំង នៅខែមីនា និងសមរាត្រីរដូវវស្សាខែកញ្ញា ។ ហើយព្រឹត្តិការណ៍ព្រះអាទិត្យនេះមិនមែនជារបកគំហើញថ្មីនោះទេ ។

បទសិក្សា គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្រ្ត នៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត ៕ ប្រិយមិត្តចង់ជ្រាច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម