រញ្ជួយដីដ៏ខ្លាំង ៦.៤ រិចទ័រ រលំផ្ទះ ហើយមានមនុស្សរងរបួសជាង ៦០០ នាក់ និងស្លាប់ …

អាល់បានី៖ ថ្មីៗនេះវេលាម៉ោង ៤ ទៀបភ្លឺម៉ោង រញ្ជួយដីបណ្តាលឲ្យរលំបាក់ផ្ទះជាច្រើនយ៉ាងធ្ងន់ធ្ងរ មួយ ក្នុងកម្រិត ៦.៤ រិចទ័រ នៅប្រទេសអាល់បានី ។ បើយោងតាមប្រភពព័ត៌មានក្នុងស្រុកបានអោយដឹងថា ករណីរញ្ជួយដីដ៏ខ្លាំងមួយនេះ មានកម្រិត ៦.៤ រិចទ័រ ដែលជាការរញ្ជួយមួយដ៏ខ្លាំងក្នុងប្រទេសនេះ និងបង្ករអោយមានមនុស្សស្លាប់ ១៤ នាក់ និងរបួសជាង ៦០០ នាក់ ។

តាមប្រភពបានអោយដឹងបន្តទៀតថា ចំណុចកណ្តាលស្ថិតនៅក្រោមសមុទ្រ Adriatic ឆ្ងាយពីទីក្រុងទីរ៉ាណា ៣៤ គ.ម ទិសពាយព្យ ញ័ររន្ថើនដ៏ខ្លាំងនៅទូទាំងឈូងសមុទ្របាល់កង់ និងតំបន់អាប៉ូយ៉ា ប៉ែកខាងត្បូងអ៊ីតាលី ៕

ប្រភព៖ មតិអ្នក