wow! បទ «ប្រពន្ធបងមិនល្អមែនទេ» ច្រៀង២នាក់ តែពេលនេះអ្នកនាង ពេជ្រ សោភា ច្រៀងម្នាក់ឯងធ្វើអោយហ្វេនៗសរសើរនិង … (មានវីដេអូ)

ហ្វេសប៊ុក៖ ប្រិយមិត្តប្រាកដជានៅចាំ បទចម្រៀងមួយដែលច្រៀងរួមគ្នា ពីកំពូលតារាចម្រៀងពីររូបគឺលោក ខេមរៈ សិរីមន្ត និងអ្នកនាង ពេជ្រ សោភា ហើយបទនោះបានចំណងជើងថា «ប្រពន្ធបងមិនល្អមែនទេ» ។ បទនេះផងដែលមានការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេសពីសំណាក់ហ្វេនៗរបស់កំពូលតារាចម្រៀងទាំងពីរដួងនេះ ។

យ៉ាងណាមិញស្រាប់តែថ្មីៗនេះអ្នកនាង ពេជ្រ សោភា បានច្រៀងបទនេះនៅក្នុងកម្មវិធីមួយកន្លែង ហើយអ្វីដែលគួរអោយចាប់អារម្មណ៍វិញនោះគឺមិនមានវត្តមានរបស់លោក ខេមរៈ សិរីមន្តនោះទេ ។ ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ អ្នកនាង ពេជ្រ សោភា ច្រៀងបទមួយនេះតែម្នាក់ឯង ដែលធ្វើអោយហ្វេនៗមានការភ្ញាក់ផ្អើល និងរំភើបជាខ្លាំង និងនាំគ្នាជួយច្រៀងបារ៉ូលលោកខេមរៈ សិរីមន្ត ។

គួរបញ្ជាក់ថានេះគឺជាលើកទីមួយដែលអ្នកនាង ពេជ្រ សោភា យកបទមួយនេះ «ប្រពន្ធបងមិនល្អមែនទេ» ច្រៀងនៅលើឆាកម្នាក់ឯងដោយគ្មានវត្តមានលោកខេមរៈ សិរីមន្ត ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖