ប្អូនស្រីម្នាក់បានសរសេរសារសុំកម្លាំងចិត្តពីបងប្អូន ដេីម្បីបន្ដក្ដីស្រម៉ៃរបស់ខ្លួនជាជាងគំនូរ…

នៅលើបណ្តាញសង្គមទាំងមូល វាអាចនិយាយបានថាជាការផ្សព្វផ្សាយមួយដ៏រហ័ស និងមានការចែករំលែកនៅពត៍មានបានយ៉ាងលឿន ដោយចំណាយពេលត្រឹមតែ១ថ្ងៃ គឺពត៍មានដែលអ្នកចង់រំលែកនោះ វាអាចមានអ្នកទទួលបានដល់ទៅ រាប់រយនាក់បាត់ទៅហើយ។

ជាការពិត ចំពោះប្អូនស្រីម្នាក់បានសរសេរសារសុំកម្លាំងចិត្តពីបងប្អូន ដេីម្បីបន្ដក្ដីស្រម៉ៃរបស់ខ្លួនជាជាងគំនូរដោយបានរៀបរាប់ថា៖ ខ្ញុំ​ចង់​បាន​កំលាំងចិត្ដពីបងប្អូន ដេីម្បីបន្ដក្ដីស្រមៃរបស់ខ្ញុំជាជាងគំនូរ។ ចំពោះសារមួយនេះ ដែលអមដោយរូបភាពដែលប្អូនបានគូរដោយផ្ទាល់ វាជារូបគំនូរពីអ្នកសិល្បៈដែលខ្លួនគាំទ្រ។

ក្រោយការបង្ហាញស្នាដៃរបស់ខ្លួន ហើយសុំឱ្យមានការគាំទ្រផងដែរនោះ មានអ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើនបានធ្វើការបញ្ចេញនូវមតិយោបល់ផ្សេងៗចំពោះទឹកដៃរបស់ប្អូនស្រីដែលបានគូរ។ វាពិតជា ល្អប្រសើរបើយើងមើលទៅ ទោះបីជាវាមិនទាន់បានល្អទាំងស្រុងក៏ពិតមែន តែសង្ឃឹមថាប្អូននឹងទទួលបានជោគជ័យក្នុងវិស័យមួយនេះ។ សូមទស្សនារូបភាព៖