ចូលរួមត្រេចអរ! ទីបំផុតលោក រិនសារ៉េត ត្រៀមនឹងដឹកដៃគូដណ្តឹងចូលរោងការនៅថ្ងៃ ខាងមុខនេះហើយ …

ភ្នំពេញ៖ តារាចម្រៀងប្រុសលោក រិន សារ៉េត ដែលលោកកំពុងតែមមាញឹកជាមួយអាជីពសិល្បៈជាពិសេសការច្រៀងតាមរោងអាពាហ៍ពិពាហ៍ផ្ទាល់តែម្តង ។ ទោះបីតារាចម្រៀងប្រុសរូបនេះរវល់ជាមួយនិងការងារបែបណា លោកនៅតែអាចដើរតួជាឪពុកល្អចំពោះកូនប្រុសបានយ៉ាងល្អ និងគួរអោយសរសើរ ។

បើនិយាយពីរៀងជីវិតស្នេហាវិញ លោកកំពុងតែមានភាពផ្អែមល្ហែមយ៉ាងខ្លាំង ជាមួយគូដណ្តឹងដ៏ស្រស់ស្អាត ក្រោយពីបានភ្ជាប់ពាក្យរួចមក ។ ហើយលោកនិងអនាគតភរិយារបស់លោក និងចូលរោងជ័នៅថ្ងៃទី១៨ ខែឆ្នូ ខាងមុខនេះហើយ បន្ទាប់ពីលោកបានភ្ជាប់បានរយៈពេល៣ខែរួចមក ។ អ្នកគាំទ្រជាច្រើនបានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ព្រមទាំងទន្ទឹងរងចាំថា តើពិធីអាពាហ៍ពិពាហ៍របស់លោក នឹងប្រព្រឹត្តិទៅប្រកដដោយភាពសប្បាយរីករាយកម្រិតណា ៕