នាវាដឹកសត្វចៀម ១៤.០០០ ក្បាលលិចក្នុងសមុទ្រខ្មៅ ក្នុងនោះនៅរស់ត្រឹមតែ …

បរទេស៖ នាវាដឹកជញ្ជូនមួយមានឈ្មោះថា ខាហ្គោ Queen Hind មានអាយុកាល ៣៩ ឆ្នាំមកហើយ ចេញដំណើរពីទីក្រុងទ្រីប៉ូលី រដ្ឋធានីប្រទេសលីប៊ី បានមកដល់ប្រទេសរ៉ូម៉ានី កាលពីថ្ងៃទី ២៣ វិច្ឆិកា និងចតនៅកំពង់ផែមិឌា ។ ថ្ងៃទី ២៤ វិច្ឆិកា ក៏បានចេញដំណើរពីកំពង់ផែមិឌា ឆ្ពោះទៅកាន់ទីក្រុងចេតដា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប៉ុន្តែហេតុអាក្រក់ក៏ លិចក្រឡាប់ចូលសមុទ្រ ចម្ងាយពីកំពង់ផែ ២០ គីឡូម៉ែត្រ ។

នេះបើយោងតាមការរាយការណ៍របស់ BBC កាលពីថ្ងៃទីថ្ងៃទី ២៥ វិច្ឆិកា អោយដឹងពីហេតុការណ៍នាវាផ្ទុកសត្វចៀម បានលិចក្នុងសមុទ្រខ្មៅ ភាគខាងអាគ្នេយ៍ប្រទេសរ៉ូម៉ានី ក្រោយចេញពីកំពង់ផែមិនបានប៉ុន្មានផង ដោយនាវានេះផ្ទុកសត្វចៀមជាង ១៤.០០០ ក្បាល ក្នុងនេះអាចនៅរស់ត្រឹមជាង ៣០ក្បាលប៉ុនណោះ ។

នៅលើនាវាដឹកជញ្ជូនមានមនុស្ស ២២ នាក់ ជាជនជាតិស៊ីរី ត្រូវបានទទួលការជួយសង្គ្រោះ ។ មូលហេតុមិនទាន់ដឹងច្បាស់ថាលិចដោយសារអ្វី ហើយកម្លាំងជួយសង្គ្រោះកំពុងជួយចៀមដែលអាចនៅរស់ ៕

ប្រភព៖ មតិអ្នក