កាលពីថ្មីៗនេះ ប៉ុស្ដិ៍ទូរទស្សន៍ថៃដ៏ល្បីមួយមានឈ្មោះថា One 31 បានធ្វើការដាក់បញ្ចេញនូវឈុតឆាក Trailer រឿងភាគថ្មីរបស់ខ្លួនក្នុងរដូវកាលថ្មីនេះ ហើយរឿងដែលគួរឱ្យចាប់អារម្មណ៏នោះគឺ មានការចូលរួមសម្ដែងពីតារាល្បីៗប្រចាំប្រទេសថៃ ដែលជាតួឯកប្រុសស្រីរបស់តារាថៃដ៏ល្បីគឺអ្នកនាង ម៉ៃ ដាវីកា និង លោក សាន់នី។
បើយើងពិនិត្យមើលទៅតាមឈុតឆាកនៃសាច់រឿងនេះ ពិតជាមានលក្ខណៈប្លែកគួរឱ្យទាក់ទាញខុសពីរឿងដទៃតែម្តង ដោយតួឯកមានកម្លាំងពិសេសខុសពីមនុស្សធម្មតា និងជាគ្រូពេទ្យម្នាក់ដែលមានតួនាទីជាអ្នកសង្រ្គោះថែមទៀតផង។
វាមិនចម្លែកនោះទេដែលមានការផ្ទុះការគាំទ្រជាច្រើនពីអ្នកគាំទ្រ ដោយសារតែរឿងភាគថ្មីនេះមានលាយឡំជាមួយឈុតឆាកប្លែកៗដែលតួអង្គមានញាណពិសេសថែមទៀតផង វាពិតជាគួរឱ្យចាប់អារម្មណ៏ជាងខ្សែភាពយន្តផ្សេងៗកន្លង។
ហេតុនេះហើយទើបប៉ុស្ដិ៍ទូរទស្សន៍ថៃ One 31 ដាក់បញ្ចេញនូវឈុតឆាក Trailer ផ្លូវការរបស់ខ្លួនភ្លាម ក៏មានមហាជនគាំទ្រយ៉ាងច្រើនដោយអ្នកចុចចូលមើលដល់ទៅជិត ៨ លានដង អ្នក Like និង Share រាប់ម៉ឺននាក់ ពិតជាមិនធម្មតា។
សូមទស្សនាឈុតឆាកខាងក្រោម៖