ជាការពិតទៅហើយដែល អ្នកនាង ចាន់ កែវនិមល ត្រូវបានទស្សនិកជនជាច្រើនទទួលស្គាល់ថា ជាពិធីការិនីដ៏ឆ្នើមមួយរបស់ស្ថានីយទូរទស្សន៍ហង្សមាស និងជាដៃគូដ៏ល្អឥតខ្ចោះរបស់លោក ជា វិបុល ដែលជាពិធីករដ៏ល្បីមួយរូបដែរ។
បើទោះបីជាពេលនេះអ្នកនាងបានល្បីល្បាញ តែសព្វថ្ងៃអ្នកនាងនៅតែនឹករលឹកដល់អាជីពចាស់របស់ខ្លួនដែលបានខំតស៊ូហាត់រៀនច្រើនឆ្នាំ គឺជាសាស្ត្រាចារ្យផ្នែកឌីហ្សាញ នៅសាកវិទ្យាល័យក្នុងស្រុកមួយ។
ដោយសារតែការងារសិល្បៈរបស់អ្នកនាងចាប់ផ្តើមធ្វើបានកាន់តែល្ ហើយកាន់តែរវល់ទើបធ្វើឱ្យគ្មានពេលវេលាសម្រាប់អាជីពជាគ្រូបង្ហាត់ឌីហ្សាញបាន។ ជាមួយរឿងនេះអ្នកនាងនិមលនិយាយថា កាលនោះគាត់ធ្លាប់បានធ្វើជាគ្រូបង្រៀននិស្សិតនៅសាកលវិទ្យាល័យ ដោយជំនាញខាងឌីហ្សាញប្លង់បានប្រមាណជា ២ ទៅ ៣ ឆ្នាំដែរ។
ហើយជាការពិតសម្រាប់អាជីពចាស់មួយនោះ ចំពោះអ្នកនាងបើចង់បកក្រោយ គឺមិនអាចដូចដើមនោះទេ ដោយត្រូវការរៀនរំលឹកឡើងវិញច្រើន ហើយជំនាញនេះគេទាន់សម័យកាលណាស់មិនអាចនៅស៊េរីចាស់នោះទេ។ ក្បួនចាស់ពីមុនដើរមិនទាន់ឡើយ ឯនិស្សិតយើងក៏ខ្លាំងជាងមុន។ សម្រាប់អ្នកនាង គឺមានតែខិតខំធ្វើការនាពេលបច្ចុប្បន្ននេះ ហើយខំធ្វើការឱ្យល្អតែប៉ុណ្ណោះ។