ពិតជាគួរឱ្យអាណិតណាស់… ក្មេងៗកំព្រាបីនាក់បងប្អូនចង់រៀន តែមិនមានថវិការ…

តាមគណនីមួយ Phorn Chetra បានសរសេរថា៖ ដោយក្តីអាណិតអាសូរដល់ក្មួយៗទាំងបីនាក់ ខ្ញុំសូមអំពាវនាវដល់ សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេសសូមមេត្តាជួយដល់ ក្មួយៗទាំងបីនាក់នេះផង។ សព្វថ្ងៃពួកគាត់មិនមានម្ដាយនោះទេ ដោយសារម្ដាយមានជំងឺអីលូវបានស្លាប់ចោលពួកគាត់ ចំនែកឪពុកគេមានប្រពន្ធថ្មីទៀត ដោយទុកអោយក្មួយទាំងបីនាក់រស់នៅរងា ឯកការគ្មានភាពកក់ក្ដៅ ។

រាល់ថ្ងៃពួកគាត់ចង់រៀនសូត្រណាស់ តែជីវិតភាពក្រលំបាក ទើបមិនមានថវិការទិញសំភារៈសិក្សា សម្លៀកបំពាក់ និងកង់ដើម្បីជិះទៅរៀន ដូចនេះសុំក្តីស្រលាញ់រាប់អានពីសំណាក់បងប្អូនជនរួមជាតិ មេត្តាជួយដល់ពួកគាត់អោយបានសិក្សារៀនសូត្រផងចុះ..។

បញ្ចាក់: ក្មួយៗរស់នៅ ភូមិត្រពាំងក្រើញ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ បើសិនបងប្អូនចង់ចូលរួមឧបត្ថម្ភដល់ក្មួយៗអាចចូលរួមរយះខ្ញុំបាទបាន ..សូមអរគុណ!!!