ពិតជាទ្រាំមិនបានហើយ បានជាធ្វើអោយតារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា បង្ហោះសារបែបនេះថា …

ហ្វេសប៊ុក៖ កាលពីម្សិលមិញនេះតារាចម្រៀងស្រី ឈិត សុវណ្ណបញ្ញា បានសរសេររៀបរាប់នៅលើគណនីហ្វេសប៊ុករបស់ខ្លួនថា៖ នាងខ្ញុំ​ ឈិត​ សុវណ្ណបញ្ញា​ ប្រឡូកក្នុងការងារសិល្ប:​ ក៏ដូចជាការងារផ្សេងៗក្នុងសង្គម​ជាងដប់ឆ្នាំមកនេះ​នាងខ្ញុំតែងតែអោយតម្លៃធំបំផុតទៅលេីពេលវេលា​ហេីយកម្រខកខានម្តងណាឡេីយ​។​ ​សុខចិត្តអង្គុយរង់ចាំក្រុមការងារនិងអ្នកដទៃ​ 3​ម៉ោង ក៏នាងខ្ញុំមិនដែលថា​ ព្រោះការយល់ទុក្ខធុរ:គ្នា​ តែហេតុអ្វីមនុស្សមួយចំនួនមិនដែលមេីលឃេីញពីតម្លៃនៃពេលវេលារបស់នាងខ្ញុំ?

ដោយឡែកលេីកនេះនាងខ្ញុំមានធុរ:ផ្ទាល់ខ្លួន​ដោយស្ទេីរតែពេញមួយថ្ងៃចំថ្ងៃថត​ តែសម្រេចចិត្តនៅតែបន្តការថត​ ដោយស្នេីរសុំទៅក្រុមការងារតាំងពីមួយសប្តាហ៍មុន​ថា​ សុំទៅយឺត១ម៉ោង ព្រោះថតចប់នាងខ្ញុំត្រូវរត់ទៅបញ្ចប់ធុរ:របស់នាងខ្ញុំបន្តទៀត បន្ទាប់មកក៏ទទួលបានការយល់ព្រម​រួចរាល់​អស់​ ពីក្រុមការងារ​ តែដល់មុនថ្ងៃថត២ថ្ងៃបែរជាក្រឡាស់​ ថាមិនអាចចាំបានដោយហេតុមានក្រុមកាងារម្នាក់មានការងាររវល់។ សំនួរនាងខ្ញុំចង់សួរថា​ គេរវល់បាន​ហេីយទទួលបានការយោគយល់?

ហេតុអីនាងខ្ញុំអាចចាំគេ​ ៣​ម៉ោងបាន​ តែគេមិនអនុគ្រោះនាងខ្ញុំសូម្បីតែ១ម៉ោង? ខ្ញុំស្លូតពេក? ខ្ញុំគ្មានខ្នងបង្អែក​ គ្នីគ្នា​ រឺ​ យ៉ាងណាអញ្ចឹងចុងក្រោយ​ នាងខ្ញុំសុំឈប់ពីការថតសម្រាប់កម្មវិធីនោះក៏បាន។ ធ្វេីការងារជាមួយគ្នា​សប្បាយចិត្ត​ ចាំយេីងធ្វេីការរួមគ្នា​។ បញ្ជាក់:​ នាងខ្ញុំទទួលការងារនេះគឺផ្តោតចំបងលេីការគោរព​ និង​ មនោសញ្ចេតនា​ការរាប់អាន​ តែទទួលបានមកវិញនៅការមិនអោយតម្លៃលេីរូបនាងខ្ញុំ។

នាងខ្ញុំពិតជាមានការសោកស្តាយទឹកចិត្តដែលខំគោរពចំពោះបងប្អូនក្រុមការងារមួួយចំនួនតូចដែលមិនមានការយោគយល់អធ្យាស្រ័យគ្នាបែបនេះណាស់។ សុំទោសបងប្អូនក៏ដូចជាអ្នកគាំទ្រថ្ងៃនេះសរសេរវែងបន្តិចហេីយ​ ការអោយតម្លៃគ្នាទៅវិញទៅមកគឺមានសារ:សំខាន់បំផុត ៕