លោក បង ម៉េង អ្នកសារព័ត៌មាន បានបង្ហោះសារថា៖ បុរសម្នាក់បេីកកង់បីឥណ្ឌា នឹកឃើញបត់ ក៏វ៉ៃស៉ីញ៉ូបត់ភ្លាមៗ ស្រាប់តែខ្ញុំកំពុងជិះឌុបគ្នាពីក្រោយមកលឿន គេចមិនទាន់ក៏ជ្រុលទៅបុកពីក្រោយបោកនឹងថ្នល់ រងរបួសធ្ងន់បាក់ដៃ និងខ្ញុំអ្នកបេីករបួសបែកមុខរលាត់ដៃជេីង តែយ៉ាងក៏ដោយខ្ញុំបានស្ទុះទៅឃាត់កង់បីហេីយ ក៏វិលមុខខ្ញាល់ និងហៅរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកទៅមន្ទីរពេទ្យហេីយ។
នៅម៉ោង១០:២៣នាទីយប់ ថ្ងៃសៅរ៍ ទី២៣ ខែវិច្ចិកា ឆ្នាំ២០១៩នេះ នៅចំណុចមុខសាខាចាន់ឃីម លក់សំបកកង់រថយន្ត លេីផ្លូវជាតិលេខ២ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។ តែមុនសមត្ថកិច្ចមកដល់មានជនឆ្លៀតឱកាសបន្លំយកកាបូបស្ពាយរបស់ខ្ញុំ ដែលដាច់ធ្លាក់នៅកន្លែងកេីតហេតុនោះ យកទៅបាត់ផងដែរ ក្នុងកាបូបនោះមានកាតសារព័ត៌មាន និងលុយមួយចំនួន រួមទាំងភ្លេីងហ្វា Power Band ខ្សែសាកថ្ម និងអត្តសញ្ញាណប័ណ្ណ និងរូបថតម្ដាយរបស់ខ្ញុំផងដែរ។
បេីរេីសបានយកលុយទាំងអស់នោះចុះ ខ្ញុំសុំតែអត្តសញ្ញាណប័ណ្ណ និងរូបថតម្ដាយរបស់ខ្ញុំវិញប៉ុណ្ណោះ! បេីមិនអោយទេ ខ្ញុំដាក់ពាក្យប្ដឹងអោយសមត្ថកិច្ច ធ្វេីការស្រាវជ្រាវតាមច្បាប់ហេីយ! ជាការពិតណាស់ រឿងរ៉ាវទាក់ទងនឹងកង់បីឥណ្ឌា កើតមានឡើងជាញឹកញយ ដូច្នេះសង្ឃឹមថាអ្នកបើកបរទាំងអស់មានការប្រុងប្រយ័ត្ន និងចេះអធ្យាស្រ័យឱ្យគ្នា៕