ភ្នំពេញ៖ ប្រិយមិត្តប្រាកដជានៅចាំរឿងរ៉ាវរបស់នាយក្រិន ពីការបែកបាក់គ្រួសារ ដែលនាយក្រិនបានទម្លាយអោយដឹងតាមបណ្តាញសង្គមហ្វេសប៊ុកថា៖ «ស៊ូនៅជាមួយប៉ា ស្រវា អោបបង ម៉ាក់ផិតប៉ាម្ដងហើយម្ដងទៀត កូនជូនពរម៉ាក់សុខផ្លូវកាយ» «ខ្ញុំយំព្រោះខឹង ម្ដាយខ្លួនជាមនុស្ស អារម្មណ៍ជាសត្វ» ។
ប៉ុន្តែពេលនេះស្រាប់តែអតីតភរិយានាយក្រិនបានបង្ហើបថានឹកកូនខ្លាំងតែគ្មានសិទ្ធិទៅជួប និងបានបង្ហោះរូបភាពកូនប្រុសស្រីទាំងបីរបស់ខ្លួនរួមជាមួយនឹងសារខ្លីមួយថា នឹកខ្លាំងណាស់តែបានត្រឹមមើលរូបថតគ្នានសិទ្ធិទៅជួប ។ ក្រោយមកក៏មានខំមិននិងសំសួរ មូលហេតុអី្វនៃការបែកគ្នា ។
ក្រោយមកអតីតភរិយា នាយក្រិនបាននិយាយថា បែកគ្នាដោយសារតែរស់នៅមិនចុះសម្រុងហើយនាងក៏គ្មានបំណងនិងចង់រស់នៅជុំគ្នាដែរ គឺអោយបញ្ចប់ត្រឹមហ្នឹងទៅ ៕