អាណិតណាស់! ឌុបគ្នាសុខៗ ស្រាប់តែរថយន្តក្រុងមកបុកបណ្តាលអោយស្លាប់ប្រពន្ធ ឯប្តីរបួសធ្ងន់ … (មានវីដេអូ)

ភ្នំពេញ៖ កាលពីវេលាម៉ោង៩ យប់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០១៩ ប្តីប្រពន្ធមួយគូត្រូរថយន្តក្រុងមួយគ្រឿង បុកចំពេញទំហឹង ខណៈកំពុងឌុបគ្នា ហេតុការណ៍នេះកើតនៅ តាមបណ្តោយផ្លូវ ៥៩២ កែងនិងផ្លូវ៣០៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ដទួលគោក ក្រុងភ្នំពេញ ។

ស្រី្តរងគ្រោះមានឈ្មោះអូន ស្រីមុំ អាយុ២៨ឆ្នាំ មុខរបរអ្នករៀបចំខោអាវអោយតួរសម្តែង នៅក្នុងផលិកម្មមួយ បានស្លាប់ ចំណែក​ឯប្តីឈ្មោះ ចាន់ណា អាយុ៣០ ឆ្នាំ មុខរបរជាកាមេរ៉ាមែន រងរបួសធ្ងន់ធ្ងរ ។ ប្តីប្រពន្ធមួយគូនេះស្នាក់នៅក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ និងមានកូនប្រុសចំនួន២នាក់ កូនបងមានអាយុ៨ឆ្នាំ ។

តាមប្រភពបានអោយដឹងថា គេឃើញប្តីប្រពន្ធរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FO-8745 ឌុបគ្នា តាមបណ្តោយផ្លូវខាងលើ ក្នុងទិសដៅពីត្បូងទៅជើង ។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រុង៤៥កៅអី ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-6878 បើកបរក្នុងល្បឿនលឿនមកបុកម៉ូតូចំពាក់កណ្តាលពេញទំហឹង បណ្តាលប្រពន្ធស្លាប់ ហើយប្តីរងរបួសធ្ងន់ធ្ងរ ។ ចំណែក អ្នកបើកបររថយន្តបង្ក បានចុះរួចរត់គេចខ្លួនបាត់ស្រមោល ។ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម៖