កម្មការិនីម្នាក់ត្រូវបានគេចាប់អារកសម្លាប់ នៅក្នុងរោងចក្រឯខេត្តស្វាយរៀង ដោយសារតែ … (មានវីដេអូ)

ស្វាយរៀង៖ នៅវេលាម៉ោងប្រមាណជា ៦ព្រឹក ថ្ងៃទី ២២​ ខែវិច្ឆិកាឆ្នាំ ២០១៩ នេះមានកម្មការិនីម្នាក់ត្រូវបានគេអារកសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងរោងចក្រ ដែស្ថិននៅ ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។ នេះបើយោងតាមគណនីហ្វេសផេកដែលមានឈ្មោះថា តំបនមេគង្គ បានបង្ហោះវីដេអូនិងបានសរសេររៀបរាប់ថា៖

«ផ្សាយផ្ទាល់៖ខេត្តស្វាយរៀង សង្ស័យភ្លើងប្រច័ណ្ឌ! សាហាវមែនស្ត្រីកម្មការិនីម្នាក់ត្រូវគេអារកសម្លាប់ទាំងព្រឹកនៅក្នុងរោងចក្រនៅខេត្តស្វាយរៀង ។ កម្មការិនីម្នាក់ដែលបម្រើការងារនៅក្នុងរោងចក្រ «TY» ត្រូវគេអារកសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងរោងចក្រ ដែលស្ថិតនៅចំណុច ភូមិដើមពោធិ៍ ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោងប្រមាណ 6 ព្រឹក ថ្ងៃទី 22 ខែវិច្ឆិកាឆ្នាំ 2019 »។

តាមប្រភពបានអោយដឹងថា នារីរងគ្រោះមានឈ្មោះថា ហឹម ពិសាល មានអាយុ ២៥ ឆ្នាំ រស់នៅក្នុងភូមិ ឈើទាល ស្រុក ឈើទាល ស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង ហើយគេសង្ស័យថាប្រហែលមកពីភ្លើងប្រច័ណ្ឌ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

វីដេអូខាងក្រោម