ភ្នំពេញ៖ នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះថា KRT FB ដែលបានបង្ហោះពីលុយដែលខ្លួនទទួលបានពីអតិថិជនក្នុងរយៈពេល៤ថ្ងៃ ដោយសុទ្ធតែលុយខ្មែរសុទ្ធ បើតាមវីដេអូ ម្ចាស់ហាងខាងលើបានឲ្យដឹងថា ការទទួលលុយជាលុយខ្មែរ មិនមែនធ្វើចង់បានមុខមាត់ សម្តែង អ្វីនោះទេ តែដោយសារស្រលាញ់លុយខ្មែរ និងចង់លើកកម្ពស់ការប្រើប្រាស់លុយខ្មែរ ។
ក្រោយពីវីដេអូនោះបានបង្ហោះចូលបណ្តាញសង្គមសង្កេតឃើញថា មានការចែករំលែកជាច្រើន ក៏ដូចជាការខមមិនសរសើរ ចំពោះទង្វើបែបនេះ ។ បញ្ជាក់ថាគណនីហ្វេសប៊ុកខាងលើ គឺគណនីហ្វេសប៊ុកមួយដែល Live លក់ទូរស័ព្ទដៃស្មាតហ្វូនតាមបណ្តាញសង្គម ជាពិសេសគឺការលក់ដូរនេះគឺលក់គិតលុយខ្មែរប៉ុណ្ណោះ ៕ ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោម៖
វីដេអូខាងក្រោម៖