ស៊ែរអោយលោកឧកញ៉ាមួយផង! ដំណឹងល្អ ចុះឈ្មោះចូលរៀនភាសាកូរ៉េដោយឥតគិតថ្លៃ លោកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងរ៉ាប់រងរាល់ការចំណាយទាំងស្រុង …

ភ្នំពេញ៖ លោក ឧកញ៉ា ឡេង ណាវ៉ាត្រា ដែលប្រិយមិត្តស្គាល់ថាលោកគឺជាឧកញ៉ាចិត្ដធម៏ម្នាក់ ដែលលោកតែងតែធ្វើអំពើមនុស្សធម៌ជាច្រើន ហើយកាលពីប៉ុន្មានខែមុននេះ លោកបានបង្ហោះសារនៅលើគណនី ហ្វេសប៊ុកផេករបស់លោកថា ប្រសិនបើមានអ្នកព្រមចុះឈ្មោះរៀនភាសាកូរ៉េនោះ លោកនឹងចំនាយថវិកាផ្ទាល់ខ្លួន ដើម្បីសាងសង់សាលាព្រមទាំងកន្លែងស្នាក់នៅថែមទៀតផង ។ ប៉ុន្តែក្រោយពីមានការចុះឈ្មោះសិក្សាមានចំនួនរហូតទៅដល់ ២ពាន់នាក់នោះ លោកក៏បានសម្រេច រៀបចំសាលារៀន ព្រមទាំងកន្លែងស្នាក់នៅ តាមការសន្យារបស់លោក ហើយលោកបានសរសេរថា៖

«ខ្ញុំចាប់ផ្ដើមរៀបចំ សង់បន្ទប់ស្នាក់នៅ និងសាលាបណ្ដោះអាសន្នហើយ! ជួយស៊ែរអោយបងប្អូនបានដឹង ។ ព្រោះមាន​អ្នក​ចុះ​ឈ្មោះ​ជិត​២០០០​នាក់​មក ដល់ពេលនះ យើង​នៅ​បន្ត​ទទួល ​បន្ថែមឲ្យ​ដល់​៣០០០​នាក់​តែ​ម្ដង ។ រៀន​ផង​ធ្វើ​ការ​ផង បាន​ទាំង​ប្រាក់​ខែ បាន​ទាំង​ចំណេះ ក្នុង​នោះ អ្នក​គ្មាន​ជំនាញ​សោះ ទទួល​បាន​ ៨០ម៉ឺន​រៀល ក្នុង​១​ខែ ហើយ​យើង​កាត់​​អាហារ​តែ ១៥ម៉ឺន​រៀលក្នុងមួយខែ និង ស្នាក់​នៅ​ទឹក​ភ្លើង​៥ម៉ឺន​រៀល អីចឹង​បង​ប្អូន​យើង​អាច​សល់​​៦០ម៉ឺន​រៀល​ ទុក​ជូន​ម្ដាយ​ឪពុក ឬសន្សំ បង្កើតមុខរបរខ្ល្នឯង ។ យើង​និង​សង់​បន្ទាប់​ស្នាក់​នៅ​២០០​បន្ទាប់ ក្នុង​​នោះ​១​បន្ទាប់​ស្នាក់​នៅ​៤នាក់ បែង​ចែក​ប្រុស​ស្រី ដាច់​ពី​គ្នា ។

ទី​តាំង​យើង​សម្រេច​ធ្វើ​នៅ ក្បែរ ក្រុង​​ប៉ោយប៉ែត ដោយ​ផ្នែក​លើ​អ្នក​ចុះ​ឈ្មោះ​ភាគ​ច្រើន​ជា​ ជា​ពលករ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និងទីតាំង ធំ អំណោយផលល្អ ។ ការ​បង្រៀន​​មិនមែន​សំដៅ​តែ​រៀន​លើ​ជំនាញ ភាសា​កូរ៉េ​១​មុខ​ឡើយ គឺ​ខ្ញុំនឹងបង្កើតឲ្យ​មាន​បង្រៀន ភាសា​ចិន ជប៉ុន អង់គ្លេស និង បង្រៀន​​បែប​​ពហុ​ជំនាញ​​ជា​ច្រើន​មុខ​ទៀតដូចជាបើកបរ ជុសជុលម៉ូតូ ទូរស័ព្ទ និងជំនាញផ្សេងៗទៀត ប៉ុន្តែ​ជំហាន​ដំបូង គឺ​ខ្ញុំធ្វើ​លើ ភាសា​កូរ៉េ​មុខ​គេ​សិន ។ បង​ប្អូន​បំណង​ចង់​រៀនភាសាកូរ៉េ នៅ​មិន​ទាន់​ហួស​ពេល​នោះ​ឡើយ​យើង​​នៅ​តែ​បន្ត​ទទួល​ពាក្យ ។ សូមមេត្តាចែករំលែកព័ត៌មាននេះ ដើម្បីឲ្យបងប្អូនយើងបានដឹងច្រើនគ្នាផង សូមអរគុណ »។

យ៉ាងណាមិញ ស្រាប់តែថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រាប់ឱ្យដឹងពីដំណឹងដ៏ល្អថា៖ «ពេលវេលាដែលបងប្អូនរង់ចាំបានមកដល់ហើយ ចុះឈ្មោះចូលរៀនភាសាកូរ៉េដោយឥតគិតថ្លៃ ដោយខ្ញុំបាទរាប់រងរាល់កាចំណាយទាំងស្រុងលើកាសិក្សា ។ ថ្ងៃនេះដែរ ខ្ញុំបាទ ឡេង ណាវ៉ាត្រា បានសម្រេចចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងវិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត និងបុរី ឡេង ណាវ៉ាត្រា ដែលមានសាខានៅ ក្បែរផ្សារទំនើបស្ទឹងមានជ័យ សូមបងប្អូនរុះរាន់ដើម្បីចុះឈ្មោះចូលរៀន ចាប់ថ្ងៃច័ន្ទនេះតទៅ »៕